ថៃ៖ ជាការពិតមនុស្សស្រីដែលមានរូបរាងស្គមៗ រាងស្វែលស្រឡូន បានទទួលស្គាល់ថាគឺជា នារីដ៏ស្រស់ស្អាតក្នុងក្រសែភ្នែក មហាជនទូទៅ។ 

ប៉ុន្តែកាលពីថ្ងៃទី២២ ខែមេសាកន្លងទៅនេះ នារីមានរូបរាងធាត់ម្នាក់ ដែលត្រូវបានគេស្គាល់ឈ្មោះនាងថា Ping Saowaluk ឬដែលមានឈ្មោះនៅក្នុងហ្វេសប៊ុកថា Saowaluk Hirokajung Ping Anawong បានជាប់ជាស្រីស្អាត និងស៊ិចស៊ីជាងគេមួយរូបនៅក្នុងប្រទេស។

នេះគឺដោយសារតែរូបថតរបស់នាង ត្រូវទទួលបានការចែករំលែកបន្តៗគ្នាជាង៤ម៉ឺនដង ក្រោយពេលដែលបានធ្វើការបង្ហោះចែកចាយនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។

មិនតែប៉ុណ្ណោះដោយសារតែសម្រស់ ព្រមទាំងស្ទាយថតរបស់នាងក៏បានធ្វើឱ្យល្បីដល់សារព័ត៌មានបរទេសជាច្រើនផងដែរ ដូចជាសារព័ត៌មានក្នុងប្រទេសហ្វីលីពីនជាដើម ក៏បានធ្វើការចុះផ្សាយពីនាងផងដែរ។

ចំពោះអ្នកដែលបានឃើញរូបភាពរបស់នាង Ping Saowaluk សុទ្ធតែសរសើរថា នាងស្អាត ស៊ិចស៊ី និងគួរឱ្យស្រលាញ់ ទោះមានរូបរាងធាត់ក៏ដោយ។ 

នេះបានបង្ហាញថា​ ទោះបីជាមានរូបរាងធាត់ក៏ពិតមែនប៉ុន្តែនារីម្នាក់នេះ ក៏ទទួលបានឈ្មោះថាជាស្រីស្អាតដែលមានរូបរាងធាត់ផងដែរ៕

តោះចង់ដឹងថា នាងមានរូបរាងស្រស់ស្អាតយ៉ាងណានោះ យើងទៅតាមដានជាមួយគ្នាដូចតទៅ៖

នាង​ Ping Saowaluk

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]