បើគ្មានរូបភាពនេះទេ ប្រហែលជាគ្មាននរណាហ៊ាន ជឿពីរឿងរបស់ Jamie Hiltonទេ។ អ្នកស្រី Jamie Hilton ជនជាតិអាមេរិច អាយុ ៣៦ឆ្នាំ នៅពេលដែលអ្នកស្រី និងស្វាមី របស់គាត់បានទៅស្ទួចត្រីលេង មិនប្រយ័ត្ន ក៏បានចំពប់ជើងដួលប៉ះត្រូវក្បាល ដែលបណ្ដាលអោយហើមធំ។ ប្ដីរបស់ Jamie បានបញ្ជូននាងទៅមន្ទីរពេទ្យដើម្បីធ្វើការវះកាត់ អស់រយះពេល៤២ថ្ងៃទើបការវះកាត់នេះបានជោគជ័យ ប៉ុន្តែដោយសារតែស្នាមហើម នោះវាធំពេក ដល់ទៅមួយភាគបួននៃលលាដ៏ក្បាលរបស់គាត់ ហេតុនេះហើយ លោកវេជ្ជបណ្ឌិត សំរេចចិត្តយកផ្នែកដែលហើមនោះ ទៅទុកក្នុងពោះរបស់អ្នកស្រី Jamie Hilton ដើម្បីអោយវាលូតលាស់វិលទៅរកភាពដូចដើម និងអាចរក្សាមិនអោយមេរោគផ្សេងៗឆ្លងបាន។

នៅពេលដែលម្ដាយរបស់ Jamie បានឃើញពោះរបស់កូនស្រីគាត់ ហើម និងផ្នែកមួយចំនួននៃក្បាលបានបាត់ គាត់ក៏ថតរូបនាង និងបង្ហោះក្នុង blog របស់គាត់ដើម្បីបង្ហាញដល់មនុស្សលោកថា អភូតហេតុពិតជាមានមែន។

ដោយ អៀង

ខ្មែរ ឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]