ថៃ៖ ក្រោយពីតារាសម្តែងស្រី Newclear ដែលត្រូវជាប្អូនស្រី នាងAum Lukkana បានរៀបការ ជាមួយនឹង បុរសអ្នកមានទ្រព្យរួចមក គេសង្កេតឃើញថា ជីវិតរបស់នាងប្រៀបដូច ជាព្រះនាង ដែលមានអ្វីគ្រប់យ៉ាង និងមានសុភមង្គលយ៉ាងពេញលេញ។

នៅក្នុងរូបថតជាច្រើនសន្លឹក ដែលនាង Newclear បង្ហោះនៅក្នុងបណ្តាញសង្គម អ៊ីនស្តាក្រាម បានបង្ហាញថា រូបនាង ពិតជាមានក្តីសុខ ដែលបានទាំងស្វាមី ស្រលាញ់ ថ្នាក់ថ្នម នាំដើរកម្សាន្តតាមបណ្តាប្រទេសនានា ជារឿយៗ។

អ្វីដែលពិសេសទៀត អ្នកគាំទ្រក៏ចាប់អារម្មណ៍ថា ផ្ទះរបស់នាង ពិតជាធំដូចវិមាន ដែលមានការរៀបចំតុបតែង យ៉ាងស្រស់ស្អាត និងអស្ចារ្យ ។ ចំណែក‌‌‍ឯ រថយន្តរបស់នាង ម៉ូតបែបណា ក៏មានដែរ អាចផ្លាស់ប្តូរ តាមចិត្តដែលចង់បាន ហើយបើងាកទៅមើលស្បែកជើងស្វាមីនាងវិញ អាចបើកជាហាងលក់បានទៅហើយ ដោយសារតែស្បែកជើងច្រើនពេក ស្ទើរតែរាប់ភ្លេច។

មិនដឹងជាតិមុន តារាស្រីរូបនេះ បានធ្វើបុណ្យអ្វីនោះទេ បានជាជាតិនេះ នាងមានទាំងសម្រស់ ស្វាមីស្រលាញ់ និងថែមទាំងមានទ្រព្យសម្បត្តិពេញដៃទៀត៕

ចង់ដឹងថា ជីវិតរស់នៅក្រោយនាង Newclear រៀបការរួច តើពិតជាឡូយយ៉ាងណា តោះមើលរូបថតខាងក្រោមទាំងអស់គ្នា៖

តារាសម្តែង Newclear និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]