ឥណ្ឌូនេស៊ី៖ នារីជនជាតិអ៊ីតាលីម្នាក់  បានសម្រេចចិត្តជិះយន្តហោះឆ្លងប្រទេស ព្រោះមានគោលបំណងចង់ទៅរៀបការជាមួយបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ ដែលបានស្គាល់ និងបាក់ចិត្តស្រលាញ់គ្នាតាមរយៈបណ្តាញសង្គម។

នាង Ilaria ជាជនជាតិអ៊ីតាលី បានស្គាល់បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ឈ្មោះ Dzulfikar ដែលរស់នៅតំបន់ Batang  តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។

បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នាង Ilaria បានព្យាយាមសន្សំលុយអស់រយៈពេល២ឆ្នាំ ដើម្បីអាចជិះយន្តហោះមកជួបលោក Dzulfiker បន្ទាប់ពីនាងបានប្រាប់ឪពុកម្តាយខាងប្រុសថា នាងនឹងរៀបការជាមួយលោក Dzulfiker ក្នុងពេលឆាប់ៗខាងមុខរួច។  «អស់រយៈពេល២ឆ្នាំ ដែលខ្ញុំខំសន្សំលុយយ៉ាងលំបាក ពីការងារជាអ្នកបម្រើនៅក្នុងភោជនីយដ្ឋាន  នៅប្រទេសអីុតាលី ដើម្បីធ្វើដំណើរមកកាន់ប្រទេសឥណ្ឌូនេស៊ី» នេះបើតាមសម្តីរបស់នាង Ilaria បានថ្លែងប្រាប់ការសែត The Jakarta Post ។

គួរឲ្យដឹងថា នាង IIaria បានធ្វើដំណើរមកដល់ Batang នៃប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧។  ហើយនេះជាលើកដំបូងផងដែរសម្រាប់នាង មកកាន់ឥណ្ឌូនេស៊ី និងមិនមែនជារឿងងាយស្រួលទេ។  នាងត្រូវបានអ្នកជិតខាងក្បែរផ្ទះលោក Dzulfikar ប្រទះឃើញ និងរាយការណ៍ប្រាប់សមត្ថកិច្ច ទើបមានការចុះមកសាកសួរដឹងរឿងហេតុការពិត។

លោក Agus Windarto ស្នងការរងប៉ូលិសបានថ្លែងប្រាប់កាសែត The Jakarta Post ថា ខាងលោកក៏បានធ្វើការសាកសួរនាង Ilaria ពីគោលបំណងដែលនាងធ្វើដំណើរមកកាន់ប្រទេសឥណ្ឌូនេស៊ីរួចហើយ។  ចំណែកលោក Dzulfikar បានពន្យល់ដែរថា  គាត់និងនាង Ilaria មានទំនាក់ទំនងស្នេហាជាមួយគ្នា តាមរយៈបណ្តាញសង្គម ដោយសង្ឃឹមថានឹងរៀបការជាមួយគ្នា ក្នុងពេលឆាប់ៗខាងមុខនេះ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]