ថៃ៖ បើនិយាយដល់ភាពស្រស់ស្អាតរបស់មនុស្សស្រីសម័យនេះ ជាពិសេសគឺតារាៗស្រី ពិតជាស្ទើរតែមិនគួរឱ្យចង់ជឿទេថា ពួកនាងមានអាយុច្រើនរហូតដល់ទៅជិតខ្ទង់៣០ឆ្នាំទៅហើយ ប៉ុន្តែរូបសម្រស់របស់ពួកគេម្នាក់ៗវិញ នៅតែស្រស់ស្អាត ប្រៀបហាក់បីដូចជាស្រីៗ ដែលទើបតែមានអាយុត្រឹមខ្ទង់២០ឆ្នាំយ៉ាងដូច្នោះដែរ។

ជាក់ស្តែងតារាសម្តែងថៃទាំងនេះ គឺមានអាយុស្រដៀងៗគ្នា បើគិតមកដល់បច្ចុប្បន្ននេះពួកនាង គឺមានអាយុ២៨ ឬអ្នកខ្លះ ២៩ឆ្នាំ

តោះចង់ដឹងតារាស្រីរូបណាខ្លះមានអាយុដូចគ្នា យើងទៅតាមដានទាំងអស់គ្នា៖

១) Pancake៖ កើតនៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ១៩៨៨។ អាយុ២៨ឆ្នាំមែន ប៉ុន្តែតារាស្រីមួយដួងនេះ នៅតែមានសម្រស់ស្អាត និងតែងតែទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន។ 

 ២) Kwan៖ កើតនៅក្នុងថ្ងៃទី ៣ ខែមីនា ឆ្នាំ១៩៨៨។ នាងក៏មានសម្រស់ស្រស់ស្អាតមិនចាញ់នរណាដែរ ទោះមានអាយុកាន់តែច្រើនឡើងៗទៅហើយក្តី។

៣) Taew Natapohn៖ កើតនៅថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ១៩៨៩។ ទោះបីជាមានអាយុដល់ទៅ២៨ឆ្នាំ ប៉ុន្តែនាងនៅមើលទៅក្មេងស្អាត។ ពេលខ្លះសម្រស់របស់នាងប្រៀបដូចជាក្មេងអាយុទើបតែ ១៧-១៨ ឆ្នាំប៉ុណ្ណោះ ជាមួយនឹងស្នាមញញឹមយ៉ាងស្រស់ស្រាយ។

៤) Bella Campen៖ កើតនៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ១៩៨៩។ សើចស្រស់ អមជាមួយនឹងឬកពារសុភាពរបស់នាង បើមិនប្រាប់ទេស្មានតែអាយុតិចតួច ព្រោះស្អាតពេក។

៥) Pu Praya៖ កើតនៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ១៩៨៩។ អាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ សម្រាប់តារាស្រីដូចតួហូលីវូដម្នាក់នេះ នៅតែមានសាច់ចាំដដែល។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]