អាមេរិក៖ បន្ទាប់ពីព្រឹត្ដិការណ៍ដ៏អស្ចារ្យដែល John Cena សុំមិត្ដស្រីរបស់ខ្លួន Nikki Bella រៀបការក្រោមក្រសែភែ្នកមនុស្សរាប់ម៉ឺននាក់ ក្នុងកម្មវិធី Wrestlemania លើកទី៣៣ហើយនោះ ពេលនេះអ្នកទាំង២ បានធើ្វរឿងមួយដែលគួរឲ្យចាប់អារម្មណ៍ គឺពួកគេបានបង្ហោះវីដេអូដោះខោអាវចេញអស់ បន្សល់តែខ្លួនទទេស្អាត ក្នុងន័យថែ្លងអំណរគុណដល់អ្នកគាំទ្រ ដែលបានធើ្វឲ្យគណនី Youtube របស់ពួកគេ មានឈ្មោះថា «The Bella Twin» ទទួលបានអ្នកចុច Subscribe រហូតដល់ទៅ ៥សែននាក់។ 

ក្នុងនោះ Nikki បាននិយាយសំដៅទៅលើ John Cena អំឡុងពេលថតវីដេអូផងដែរថា៖ «សួស្ដីអ្នកទាំងអស់គ្នា ពួកយើងបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការអបអរបែបនេះ។ សុំអភ័យទោស វាចំណាយពេលប៉ុន្មានថៃ្ងដែរ ក្នុងការបញ្ចុះបញ្ចូលនរណាម្នាក់ដើម្បីឲ្យធើ្វរឿងនេះ» ។

វីដេអូនេះផងដែរ បានបង្ហាញនូវសកម្មភាពជាច្រើនរបស់អ្នកទាំងពី ដោយពួកគេបានអបអរដោយ ហើយដោះខោអាវចេញពីខ្លួនទាំងអស់ រួចធើ្វការរាំ។

ក្រោយមកទៀត John Cena ក៏បានបញ្ចេញក្លិនមិនល្អ ដែលធើ្វឲ្យសកម្មភាពនោះ ទៅជារឿងកំប្លែងវិញ ចំនែកឯ Nikki ដែលជាគូដណ្តឹង បានស្ដីឲ្យ John Cena រួចរូបនាងក៏ដើរចេញតែម្តង៕

ចង់ដឹងថា តើសកម្មភាពទាំងនោះមានអ្វីខ្លះ សូមទស្សនាវីដេអូទាំងអស់គ្នា៖ 

ប្រភព៖ Unilad

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]