ក្តីស្រមៃអ្នកដែលចង់បានរាង ស្អាតដូចជាតារាបង្ហាញម៉ូត នឹងក្លាយជាការពិត ដោយមិនចាំបាច់មានឧបករណ៍ទំនើប ឬត្រូវបង្អត់អាហារទៀតនោះទេ។ អ្វីដែលអ្នកត្រូវការគឺ ត្រឹមតែកៅអីមួយប៉ុណ្ណោះ!

ដើម្បីកុំឲ្យប្រិយមិត្តរង់ចាំយូរ សូមតាមដានលំហាត់ប្រាណ សម្រកខ្លាញ់ក្បាលពោះ និងធ្វើឲ្យរាងស្អាត យ៉ាងឆាប់រហ័ស ដូចខាងក្រោមនេះ ទាំងអស់គ្នា ៖

លំហាត់ប្រាណទី ១ 

• ឈរនៅពីក្រោយកៅអី និងដាក់ដៃនៅលើកៅអី

• ថយក្រោយ ២ ទៅ ៣ ជំហាន រួចផ្តេកខ្លួនឲ្យត្រង់ស្របជាមួយកម្រាលឥដ្ឋ

• បន្ទាប់មក បង្វិលដងខ្លួនទៅខាងឆ្វេង ហើយលើកដៃឆ្វេងឲ្យផុតត្រចៀក

• បង្វិលឲ្យបាន ២០ ដង សឹមផ្លាស់បង្វិលទៅខាងស្តាំវិញម្តង។

លំហាត់ប្រាណទី ២ 

• ដេកផ្ងារ រួចដាក់ជើងទៅលើកៅអី

• ដាក់ដៃនៅពីក្រោយក្បាល

• ប្រើសាច់ដុំពោះ ប្រឹងលើកឆ្អឹងដងកាំបិត (ឬលើកស្មា) ពីកម្រាល ឲ្យប៉ះទៅនឹងជង្គង់ខាងស្តាំ ដោយកែងដៃខាងឆ្វេង

• ធ្វើឲ្យបាន ២០ដង សឹមផ្លាស់ប្តូរដៃម្ខាងទៀត។

លំហាត់ប្រាណទី ៣ 

• អង្គុយនៅចុងកៅអី និងដាក់ដៃនៅពីក្រោយលើកៅអី

• រុញគូទមកមុខ ឲ្យផុតពីកៅអី

• លើកជើងខាងឆ្វេងឡើង ឲ្យស្របទៅនឹងកម្រាលឥដ្ឋ

• អនុវត្តឲ្យបាន ២០ ដង សឹមផ្លាស់ប្តូរជើងម្ខាងទៀត។

លំហាត់ប្រាណទី ៤ 

• ក្រាបឲ្យដូចជាឥរិយាបថអាវ៉ង់ ដោយគ្រាន់តែដាក់ដៃ ច្រត់ទៅនឹងកៅអីវិញ

• តម្រង់ខ្នងឲ្យត្រង់

• នៅឲ្យស្ងៀម ៣០ វិនាទី

• អ្នកត្រូវព្យាយាមបន្ថែម ១០ វិនាទី ឲ្យលើសពីមួយថ្ងៃទៅមួយថ្ងៃផង។

លំហាត់ប្រាណទី ៥ 

• ដាក់ដៃច្រត់លើកៅអី ពីក្រោយឲ្យត្រង់

• បត់ជើង ជាមុំ ៩០ ដឺក្រេ រួចកន្ធែកជើងពីគ្នាបន្តិច

• បត់កែងដៃ និងបន្ទន់ខ្លួនចុះ ហើយលើកខ្លួនឡើង និងតម្រង់ដៃវិញ

• អនុវត្តបែបនេះឲ្យបាន ២០ ដង ជាការស្រេច៕ 

ប្រភព៖ Bright Side

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]