ភ្នំពេញ៖ ដោយសង្កេតឃើញថា គូសេ្នហ៍ថ្មីថ្មោងដែលមានគម្រោងរៀបចំអាពាហ៍ពិពាហ៍នាពេលខាងមុននេះ ពិបាកសម្រេចចិត្តក្នុងការជ្រើសរើសសេវាកម្ម និងសម្ភារៈផ្សេងៗក្នុងពិធីមង្គលរបស់ពួកគេ ក្រុមហ៊ុនអនុស្សានឹងរៀបចំកម្មវិធីពិព័រណ៍អាពាហ៍ពិពាហ៍ជាលើកទី២ នៅថ្ងៃទី ២២ ២៣ ខែកក្កដា ឆ្នាំ២០១៧ នៅអគារពិព័រណ៍កោះពេជ្រ ចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង ៨យប់។ ពិព័រណ៍អាពាហ៍ពិពាហ៍ដ៏ធំប្រចាំឆ្នាំនេះ នឹងក្លាយទៅជាវេទិកាប្រមូលផ្តុំនូវគំនិត អ្នកផ្គត់ផ្គង់សម្ភារៈមង្គលការ និន្នាការទំនើបៗនៃការរៀបការ ដែលពិភពលោកកំពុងតែអនុវត្ត និងទិដ្ឋភាពជាច្រើនផ្សេងទៀត ជុំវិញការរៀបចំអាពាហ៍ពិពាហ៍។

ការផ្តល់ប្រឹក្សាដើម្បីឲ្យគូរស្វាមីភរិយាថ្មីទទួលបានការរៀបអាពាហ៍ពិពាហ៍ដ៏វិសេសវិសាល និងចំណាយថវិការអស់តិច គឺជាគោលបំណងដ៏ធំបំផុតសម្រាប់ពិព័រណ៍ឆ្នាំនេះ។ អ្នកចូលរួមទាំងអស់ នឹងមានឱកាសទទួលបានព័ត៌មានល្អៗ ការផ្តល់យោបល់ពីសំណាក់អ្នកមានបទពិសោធន៍ដើម្បីជម្រះរាល់ភាពស្មុគស្មាញ ការសាកល្បងផលិតផល និងសេវាកម្មជាច្រើនប្រភេទ ដែលប្រកបដោយគុណភាពខ្ពស់ និងភាពឆ្លាតវៃ។

លើសពីនេះទៀត ក៏មានការសម្តែងកម្មវិធីសំខាន់មួយចំនួន ក្នុងពិធីរៀបមង្គលការដូចជា ពិធីបុកល័ក្ខ ពិធីកាត់សក់បង្កក់សេរី កម្មវិធីជាវខាន់ស្លាជាដើម រួមជាមួយនឹងការបង្ហាញម៉ូតសម្លៀកបំពាក់បុរាណ សម័យ សម្លៀកបំពាក់បែបប្រពៃណី និងការធ្វើបទបង្ហាញអំពីប្រធាទបទ ដែលគួរឲ្យចាប់អារម្មណ៍ដែលទាក់ទងទៅនឹងដំណើរការនៃការរៀបចំអាពាហ៍ពិពាហ៍ ទីកន្លែងដ៏ស្រស់ស្អាតសម្រាប់ក្រេបទឹកឃ្មុំផងដែរ។ 

មិនតែប៉ុណ្ណោះ លោកអ្នកនឹងទទួលបាន ការបញ្ចុះតម្លៃពិសេសរហូតដល់ ៥០% ពីបណ្តាក្រុមហ៊ុនពាក់ព័ន្ធប្រមាណ ១៥០ ក្រុមហ៊ុនដែលរួមមានម្ហូបតុការ ភេសជ្ចៈ ស្រាបៀរ សេវាកម្មតុបតែងផ្កា ច្នៃម៉ូតមង្គលការ សំអាងការ គ្រឿងអលង្ការ ធនាគារ ហរិញ្ញវត្ថុ សេវាកម្មថតរូប និងវីដេអូ លំនៅដ្ឋាន សេវាគ្រប់គ្រង និងរៀបចំពិធីមង្គលការ និងក្រុមហ៊ុនជាច្រើនផ្សេងទៀតដែលបានត្រៀមខ្លួនជាស្រេចក្នុងការនាំយកមកនូវផលិតផលថ្មីៗប្រកបដោយគុណភាព និងជម្រើសនៃសេវាកម្មជាច្រើនសម្រាប់អ្នកចូលរួមទាំងអស់។

ចង់ឲ្យថ្ងៃពិធីមង្គលការរបស់លោកអ្នកឡូយ ចំណេញថវិកា និងសន្សំសំចៃពេលវេលា? កុំភ្លេច! ចូលរួមពិព័រណ៍អាពាហ៍ពិពាហ៍លើកទី២ ដែលធ្វើឡើងនៅថ្ងៃទី ២២ ២៣ ខែកក្កដា នៅអគារពិព័រណ៍កោះពេជ្រខាងមុខនេះ។

កម្មវិធីនេះរៀបចំដោយក្រុមហ៊ុនអនុស្សា គាំទ្រដោយក្រសួងពាណិជ្ជកម្ម។

បណ្តាក្រុមហ៊ុននានាដែលមានចំណាប់អារម្មណ៍ក្នុងការចូលរួមតាំងស្តង់លក់សេវាកម្មពិធីមង្គលការក្នុងពិព័រណ៍អាពាហ៍ពិពាហ៍លើកទី២ អាចទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០១២ ២៣០ ១៤០ និង ០១០ ៩១១ ៧៧៦ រឺ គេហទំព័រហ្វេសប៊ុក ANUSSA Event Planner ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]