(ភ្នំពេញ)៖ បន្ទាប់ពីមានភ្លៀងលាយឡំជាមួយទឹកកក បានបង្អោចុះមកក្នុងទឹកដីក្រុងបានលុង ខេត្តរតនគិរី, ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧នេះ បានចេញមកបញ្ជាក់ពីមូលហេតុនេះ ជូនសាធារណជន។

ក្រសួងបានបញ្ជាក់យ៉ាងដូច្នេះថា «ភ្លៀងលាយឡំជាមួយនឹងការធ្លាក់ដុំទឹកកកនេះ កើតឡើងដោយសារ កម្រិតសីតុណ្ហភាពអតិបរមា ក្នុងបរិយាកាសបានថយចុះយ៉ាងគំហុក។ មួយវិញទៀត ខ្យល់បក់បោកបញ្ច្រាសទិស មានល្បឿនលឿនខ្លាំង ធ្វើឲ្យធូលី និងសារធាតុមួយចំនួនប៉ើងឡើងទៅក្នុងបរិយាកាស ហើយខ្យល់នេះ ក៏នាំយកនូវម៉ាសខ្យល់ត្រជាក់ មកកាន់បរិយាកាសលើផ្ទៃដី ជម្រុញឲ្យមានអុកស៊ីតកម្មរហ័ស ទៅអុកស៊ីតករក្នុងបរិយាកាស បង្កឲ្យចំហាយទឹក និងសមាសធាតុចម្រុះខ្យល់ត្រជាក់ ងាយកកជាដុំទឹកកក និងធ្លាក់មកកាន់ផែនដីភ្លាម»

ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ ក្រសួងធនធានទឹក បានធ្វើការហាមប្រាមដោយពលរដ្ឋ គួរកុំយកដុំទឹកកកនេះទៅបរិភោគ ព្រោះវាអាចបង្កឲ្យមានការប៉ះពាល់ដល់សុខភាព ចំពោះទឹកភ្លៀង ក៏មានកម្រិតជាតិអាស៊ីតខ្ពស់ដែរ៕

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]