អ្នកវិទ្យាសាស្ត្រកាលពីពេលថ្មីៗនេះ ទើបតែបានរកឃើញ នូវប្រភេទសត្វស្វាម៉្យាងដែល មានមាឌតូចជាងគេបំផុតក្នុងពិភពលោក ដោយមានប្រវែងខ្លួនត្រឹមតែ ពីរថ្នាំងដៃតែប៉ុណ្ណោះ។

សត្វស្វាដែលគេបានរកឃើញនេះមានពីរក្បាល ដែលជាបងប្អូនភ្លោះនឹងគ្នា។ វាមានប្រវែងខ្លួនខ្លី និងទំហំខ្លួនតូច( ពីរថ្នាំងដៃ ដូចរូប) ដែលខុសប្លែកពីសត្វស្វានានា។ អ្នកវិទ្យសាស្ត្របានបញ្ជាក់ថា ស្វាទាំងពីរនេះ មិនធំធាត់ទៅណាទេ ពោលគឺទំហំខ្លួនវានឹងតូចយ៉ាងនេះជារៀងរហូត។ គេបានបន្ថែមថា កូនស្វាតូចទាំងពីរនេះ ត្រូវបានរកឃើញនៅ ព្រៃភាគខាងត្បូងសហរដ្ឋអាមេរិច ដោយម្តាយរបស់វាបានបង្កើតពួកវាទាំងពីរ មកដែលជាស្វាភ្លោះ ហើយក្នុងរយះពេលមុន១៥ថ្ងៃ គឺវាថិតក្រោមការចិញ្ចឹមរបស់ម្តាយវា។ អ្នកវិទ្យាសាស្ត្របន្តថា ស្វានេះត្រូវបានគេឲ្យឈ្មោះថា Pocket Monkey ដោយសារតែវាមានរូបរាងតូចពេក ហើយអាចដាក់ក្នុងហោប៉ៅបានទៀតផង ។

ទោះបីជាយ៉ាងណា ម្តាយរបស់Pocket Monkey ជាស្វាប្រភេទពូជធំ តែបែរជាបង្កើតពួកវាមកយ៉ាងតូចចម្លែកបែបនេះ ។ ស្វាPocket Monkeyនេះ អាចរស់នៅបានរយះពេល ១២ ឆ្នាំ ដែលវានឹងរក្សារូបរាងតូចបែបនេះដដែល ហើយគេសង្ឃឹមថា ពូជស្វានេះ នឹងមិនបាត់បង់ឡើយទៅថ្ងៃអនាគត។

SKT

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]