(ភ្នំពេញ)៖ តារាចម្រៀង​បែបស្រគត់ស្រគំ កញ្ញា សុគន្ធ និសា ត្រូវបានមហាជនមើលឃើញថា នាងកំពុងតែក្ដោបក្ដាប់ បាននូវប្រជាប្រិយភាពយ៉ាងខ្លាំង ពេញដៃបន្ថែមទៀត តាមរយៈការបញ្ចេញ​បទចម្រៀងថ្មី ទាំងបែបមនោសញ្ចេតនា និងញាក់កន្ត្រាក់អារម្មណ៍។ ជាពិសេសនៅពេលនេះ សុគន្ធ និសា បានច្រៀងបកស្រាយរួមគ្នា នូវបទថ្មីមួយទៀត មានចំណងជើងថា «​ធ្លាប់ខូចចិត្ត» ដែលត្រូវបានគេមើលឃើញថា នាងកាន់តែលេចធ្លោឡើង។

បន្ទាប់ពីរីករាយកម្សាន្ត ជាមួយនឹងបទចម្រៀង ញាក់កន្ត្រាក់អារម្មណ៍ និងចង្វាក់ប្រពៃណីខ្មែរ របស់ផលិតកម្ម រស្មីហង្សមាស កាលពីរដូវពិធីបុណ្យ​ចូលឆ្នាំថ្មី កន្លងមកនេះ ផលិតកម្មហង្សមាស សូមបង្វែរអារម្មណ៍ប្រិយមិត្ត មកអណ្តែតអណ្ដូង ជាមួយបទចម្រៀងឆ្លងឆ្លើយ របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ និងកញ្ញា សុគន្ធ និសា វិញម្ដងមើល៍ តើពិតជា Sweet កម្រិតណា?

បទ​ «ធ្លាប់ខូចចិត្ត» ជាសំនៀង ឆ្លងឆ្លើយក្នុងអាល់ប៊ុមថ្មី របស់ផលិតកម្ម រស្មីហង្សមាស ដែលជាបទបែបមនោសញ្ចេតនា ស្នេហាជ្រាលជ្រៅ ដោយបានចូលរួមសម្ដែង ដោយម្ចាស់សំនៀងផ្ទាល់ គឺតារាចម្រៀង ព្រាប សុវត្ថិ និងកញ្ញា សុគន្ធ និសា ដែលជាចំណីអារម្មណ៍មួយប្លែក​ទៀតហើយ សម្រាប់ទស្សនិកជន ដែលតែងតែគាំទ្រ បទចម្រៀង​របស់ផលិតកម្ម រស្មីហង្សមាស។

បទចម្រៀង «​ធ្លាប់ខូចចិត្ត» ជាការនិពន្ធទំនុកច្រៀង​ដោយ​លោក សុខ ចាន់ផល, និពន្ធបទភ្លេង និងសម្រួលតន្ត្រីដោយ សាន់ សុវណ្ណឌីន ,ដឹកនាំសម្ដែងដោយ ផាន់ សុភ័ក្ត្រ និងជាការបកស្រាយ​ដោយ​ ​លោក ព្រាប សុវត្ថិ ​និងសុគន្ធ និសា។

ចង់ដឹងថា​​​បទនេះ «ធ្លាប់ខូចចិត្ត» មាន​អត្ថន័យ​ជ្រាលជ្រៅ លន្លង់​លន្លោច​កម្រិតណា សូមទស្សនា វីដេអូ Trialer ខាងក្រោមនេះទាំងអស់គ្នា៖ 

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]