ជាការពិតណាស់ ម៉ូតសម្លៀកបំពាក់ដែលកំពុងតែមានភាពពេញនិយមខ្លាំង សម្រាប់មនុស្សគ្រប់វ័យគ្រប់ស្រទាប់សព្វថ្ងៃនេះ ជាម៉ូតពីសម័យទសវត្ស ៩០ ពិតមែន។ ម៉ូតសម័យមុនទាំងនោះ ត្រូវបានលើកយកមកស្លៀកពាក់ឡើងវិញ និងមានភាពពេញនិយមខ្លាំងណាស់ កាលពីឆ្នាំ ២០១៦ កន្លងទៅនេះ ព្រមទាំងនៅបន្តមកឆ្នាំ ២០១៧ យើងនេះផងដែរ។

ចង់ដឹងថា ពិតជាម៉ូតដែលបានមកពីសម័យឆ្នាំ ៩០ មែនឬក៏អត់នោះ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា ៖

១. ខោខូវប៊យចង្កេះវែង ៖ វាជាម៉ូតពេញនិយមបំផុតសព្វថ្ងៃនេះ មិនថាចាស់ ឬក៏ក្មេងនោះទេ។ 

២. ខោខូវប៊យរហែក ៖ ជាក់ស្តែង ម៉ូតនេះ មានភាពពេញនិយម តាំងពីទសវត្សឆ្នាំ ៩០ មកម្ល៉េះ។

៣. ខោខូវប៊យខ្លី ៖ វាជាជម្រើសដ៏ល្អបំផុត នារដូវក្តៅ តាងពីយូរមកហើយ។

៤. អាវអៀម សាច់ខូវប៊យ ៖ មិនត្រឹមតែងាយស្រួលស្លៀកប៉ុណ្ណោះទេ វាថែមទាំងស្រស់ស្អាតប្លែកថែមទៀតផង។

៥. អាវខូវប៊យ វៀលក្លៀក ៖ ជាម៉ូតដ៏ស្រស់ស្អាត និងប្លែកភ្នែក។

៦. អាវក្រៅដៃវែង សាច់ខូវប៊យ ៖ ជាក់ស្តែង អាវខូវប៊យនេះ ជាម៉ូតពេញនិយមយ៉ាងខ្លាំងក្លា កាលពីទសវត្សឆ្នាំ ៩០ (ព្រមទាំងបច្ចុប្បន្ននេះផងដែរ)។

៧. អាវធំស្បែក ៖ វាជាម៉ូត ដែលមានភាពទាក់ទាញក្រសែភ្នែកមនុស្ស តាំងពីជាង ២០ឆ្នាំមុនមកម្ល៉េះ។

៨. ឈុតខូវប៊យ ៖ វាជាម៉ូតដែលមនុស្សមួយចំនួន គិតថាមិនទាន់សម័យ ប៉ុន្តែឥឡូវនេះ វាក៏ក្លាយជាម៉ូតដ៏ពេញនិយមមួយ ដូចកាលពីឆ្នាំ ៩០ ដែរ។

៩. អាវក្រឡាការ៉ូ ៖ តាំងពីឆ្នាំ ៩០ មក អាវបែបនេះ មិនមែនពាក់បានតែបុរសៗនោះទេ ពីព្រោះនារីៗក៏អាចពាក់បានយ៉ាងស្រស់ស្អាតដែរ។

១០. អាវខើច ៖ ជាអាវដែលសាមញ្ញា តែស្អាតបំផុត តាំងពីយូរណាស់មកហើយ។

១១. អាវអត់ស្មា ៖ ជាក់ស្តែង វាជាម៉ូត ដែលពេញនិយម និងស៊ិចស៊ី ច្រើនទសវត្សមកហើយ។

១២. រ៉ូបផ្កា ៖ ជាការពិត រ៉ូបផ្កា ពេញនិយមជាងខោខូវប៊យទៅទៀត តាំងពីសម័យឆ្នាំ ៩០ ។

១៣. ខោរឹប ៖ វាជាខោមួយប្រភេទ ដែលមិនអាចខ្វះបានឡើយ។

១៤. ពណ៌សក់គ្រប់ពណ៌ ៖ ជាក់ស្តែង កាលពីមុន ពណ៌សក់ឆេះៗ ក៏ពេញនិយមដែរ។

១៥. ខ្សែករឹបក និងវ៉ែនតាមូល ៖ នេះជាម៉ូត ដែលយកពីសម័យឆ្នាំ ៩០ ប្រាកដណាស់។

១៦. វ៉ែនតាកញ្ចក់ធំៗ ៖ ក្រៅពីវ៉ែនតាមូល វ៉ែនតាដែលមានកញ្ចក់ធំៗ ជ្រុងៗ ក៏មានភាពស្រស់ស្អាត និងពេញនិយមដែរ។

១៧. ស្បែកជើងទាហាន ៖ ស្បែកជើងនេះ នៅតែជាម៉ូតមួយ ដែលនៅតែមានអ្នកចូលចិត្តពាក់ជាច្រើននាក់ ជាយូរមកហើយ។

១៨.ស្បែកជើងឃ្លុប មានកែងខ្ពស់ៗ ៖ វានៅតែជាម៉ូត ដែលមានភាពស្រស់ស្អាត និងឡូយឆាយ ដដែល៕

ប្រភព៖ Bright Side

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]