តាកែវ៖ ដំណឹងនៃការស្លាប់ របស់ភរិយាតារាចម្រៀងប្រុស រិន សាវ៉េត បានធ្វើឲ្យ មហាជន មានការរំជួលចិត្តយ៉ាងខ្លាំង ដែលទីបំផុត អ្នកស្រី ត្រូវទៅចោល ស្វាមី និងកូនជាទីស្រលាញ់ ដោយជំងឺមហារីកដ៏កាចសាហាវ កាលពីវេលាម៉ោង៣ និង១០នាទីរសៀល ថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៧ ។

ខណៈពេលនេះ សពរបស់ភរិយាតារាចម្រៀងប្រុស រិន សាវ៉េត កំពុងតែធ្វើបុណ្យនៅខេត្តតាកែវ ។ នៅក្នុងនោះដែរ គេក៏បានថត នូវទិដ្ឋភាពដ៏គួរឲ្យស្រណោះ និងក្តុកក្តួលជាទីបំផុត គឺនៅពេល លោក រិន សាវ៉េត អង្គុយយាម និងសម្លឹងមើលសពប្រពន្ធ ទាំងក្តីឈឺចាប់ រកពាក្យប្រៀបផ្ទឹមពុំបាន។

រូបថតទាំងនោះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម មានការសង្វេគ និងអាណិត លោក រិន សាវ៉េត ដែលប្រពន្ធរបស់លោក បានបាត់បង់ជីវិត ដោយទុកលោក និងកូនឲ្យនៅកំព្រា គ្មានម្តាយហៅនឹងគេ ចាប់ពីថ្ងៃនេះតទៅ៕

រូបថតពី៖ ហ្វេសប៊ុក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រិន សាវ៉េត