អង់គ្លេស៖ អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេស លោក David Beckham បានទទួលពានរង្វាន់ The Professional Footballers' Association Merit កាលពីយប់មិញ ក្រោយពីរូបគេមានស្នាដៃជាច្រើនក្នុងក្រុមជម្រើសជាតិ ក៏ដូចជាក្រុមបិសាចក្រហម Manchester United អំឡុងពេលដែលប្រកបអាជីពជាកីឡាករបាល់ទាត់។

Beckham បានចូលលេងឲ្យអង់គ្លេសចំនួន ១១៥ប្រកួត ហើយបានក្លាយជាប្រធានក្រុមនៅឆ្នាំ២០០២ និងក្នុងព្រឹត្តការណ៍ពានរង្វាន់ពិភពលោកឆ្នាំ២០០៦។ បន្ថែមពីនេះទៀត អតីតតារាឆ្នើមរបស់ Manchester United រូបនេះ ក៏ធ្លាប់ឈ្នះពានរង្វាន់កីឡាករវ័យក្មេងល្អជាងគេក្នុងឆ្នាំ១៩៩៧ ផងដែរ។

Beckham បានចូលរួមជាមួយក្រុមបិសាចក្រហម Manchester United ក្នុងឆ្នាំ១៩៩៦ មុនផ្លាស់ទៅកាន់ក្លឹបអធិរាជស Real Madrid ក្នុងឆ្នាំ២០០៣។ អំឡុងពេល Beckham លេងឲ្យក្លឹបដែលមានមូលដ្ឋានក្នុងទីក្រុង Manchester កីឡាកររូបនេះ បានឈ្នះពាន Premier League ចំនួន៦ដង ហើយក៏ជាផែ្នកមួយដែលនាំក្រុមមួយនេះ ឈ្នះពាន៣ ក្នុង១រដូវកាលផងដែរ គឺឈ្នះ Premier League, FA Cup, Champions League ក្នុងឆ្នាំ១៩៩៩។

បុរសវ័យ ៤១ឆ្នាំនេះ បានលេងឲ្យក្លឹបធំៗជាច្រើនដូចជា Real Madrid, AC Milan, LA Galaxy, PSG មុននឹងសម្រេចចូលនិវត្ដន៍ពីពិភពបាល់ទាត់កាលពីឆ្នាំ២០១៣ ហើយបានចាប់ផ្ដើមសកម្មភាពសប្បុរសធម៌វិញម្ដង៕

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]