រាជធានីភ្នំពេញ៖ នៅថ្ងៃទី 22 មេសា ថ្ងៃសៅរ៍, មានភ្ញៀវរួមទាំងដៃគូអាជីវកម្មឈ្មួញ ជាង 400 នាក់ និងតំណាងប្រព័ន្ធផ្សព្វផ្សាយជាដៃគូ របស់ក្រុមហ៊ុន i-Qlick បានចូលរួមអបអរក្នុងកម្មវិធី Dealer Night 6 នៅឯសណ្ឋាគារសូហ្វីតែល ភ្នំពេញ។ ឆ្នាំនេះ អាហារពេលល្ងាច(Gala dinner) បានធ្វើឡើងដើម្បីប្រារព្ធខួបប្រាំមួយឆ្នាំ របស់ក្រុមហ៊ុន i-Qlick ក្នុងការអបអរសាទរសមិទ្ធផលប្រចាំឆ្នាំរបស់ខ្លួនកន្លងមក និងដើម្បីបង្ហាញការកោតសរសើរផងដែរ ចំពោះការគាំទ្ររបស់ក្រុមហ៊ុន i-Qlick ដែលទទួលបានពីដៃគូអាជីវកម្មរបស់ខ្លួន។

លោក Satoru Takeda ដែលជាអនុប្រធានប្រចាំក្រុមតំបន់ CII នៃក្រុមហ៊ុន Canon Singapore បានធ្វើដំណើរមកចូលរួមក្នុងការប្រារព្ធពិធី និងថ្លែងសន្ទរកថា ថា "ថ្ងៃដ៏ពិសេសនេះ មិនត្រឹមតែដើម្បីធ្វើការប្រារព្ធខួបក្រុមហ៊ុន i-Qlick នោះទេ គឺជាព្រឹត្តិការណ៏ថ្លែងអំណរគុណយ៉ាងធំធេងទៅដល់ដៃគូអាជីវកម្ម ដែលជួយគាំទ្រដល់ក្រុមហ៊ុន i-Qlick និង Canon Singapore ព្រមទាំងចូលរួមចំណែកដល់ការអភិវឌ្ឍនៃផលិតផលរបស់យើងនៅក្នុងប្រទេសកម្ពុជា។

វត្តមានរបស់យើងនៅទីនេះ គឺដោយសារតែមានការគាំទ្រជាច្រើនឆ្នាំកន្លងមក។ ពិសេសជាងនេះទៅទៀតនោះ គឺការអនុញ្ញាតឱ្យម៉ាក Canon បានបម្រើ និងផ្ដល់ប្រយោជន៍ជូនប្រជាជនកម្ពុជា។ ក្រុមហ៊ុន Canon សូមអរគុណដល់កិច្ចខិតខំប្រឹងប្រែងទាំងនេះ ជាមួយការទទួលបានកំណើនពីមួយឆ្នាំទៅមួយឆ្នាំ។ ខ្ញុំសង្ឃឹមថាដៃគូអាជីវកម្មរបស់យើង អាចបន្តការខិតខំប្រឹងប្រែងរួមគ្នាជាមួយនឹងក្រុមហ៊ុន i-Qlick ដើម្បីជំនះ និងប្រឈមគ្រប់បញ្ហាណាមួយដែលអាចនឹងចូលមក។ ការជប់លៀងនេះ ត្រូវបានរៀបចំជាពិសេសដើម្បីអបអរដល់ការខិតខំប្រឹងប្រែង និងលទ្ធផលកាលពីឆ្នាំមុន ទៅដល់គ្រប់គ្នានៅទីនេះ»។

លោក Andy Lee នាយករបស់ក្រុមហ៊ុន i-Qlick បាននិយាយថា "ក្រុមហ៊ុន i-Qlick បានប្តេជ្ញាចិត្តក្នុងការរីកលូតលាស់អាជីវកម្ម Canon នៅក្នុងប្រទេសកម្ពុជា។ សូមអរគុណដល់អ្នកគាំទ្រម៉ាករបស់យើងក្នុងការឈានមុខគេក្នុងទីផ្សារប្រទេសកម្ពុជាសម្រាប់កាមេរ៉ាក្នុងរយៈពេលប្រាំមួយឆ្នាំចុងក្រោយនេះ និងជាម៉ាកនាំមុខគេ សម្រាប់ម៉ាស៊ីនព្រីន និងឧបករណ៍ការិយាល័យ។

ដើម្បីបម្រើអតិថិជនរបស់យើងឲ្យល្អប្រសើរជាងមុន យើងបានពង្រីករួចហើយនូវប្រតិបត្ដិការរបស់យើង និងបានបើកសាខាជាច្រើនបន្ថែមទៀត នៅចំណុចមណ្ឌលពាណិជ្ជកម្មដែលមានទីតាំងផ្សេងៗទៀតផងដែរ។

ជាមួយនេះដែរ ក្រុមហ៊ុនi-Qlick និងសាខាក្នុងរាជធានីភ្នំពេញ មានគោលបំណងនាំយកមកនូវភាពងាយស្រួល និងបទពិសោធល្អប្រសើរជាងមុនដល់ការទិញទំនិញ របស់អតិថិជនយើង។ យើងនឹងប្តេជ្ញាចិត្ត ដើម្បីអាជីវកម្ម ដើម្បីធ្វើឱ្យមានភាពខុសគ្នា ទៅដល់សហគមន៍ក្នុងស្រុកផងដែរ។ ជាមួយនឹងការគាំទ្ររបស់ម៉ាកCanon យើងសង្ឃឹមថាយើងអាចធ្វើបានកាន់តែច្រើនសម្រាប់ប្រទេសកម្ពុជា "៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]