តាមពិត មានអ្នកតាមស្រលាញ់ច្រើន ពិតជាពិបាកមែនហើយ! វាកាន់តែពិបាក ជាពិសេសនៅពេលដែលមានម្នាក់ តាមឈ្នានីស។ 

Unforgettable ដែលជាភាពយន្តថ្មី របស់ផលិតកម្មហូលីវូដ Warner Bros និយាយពីស្ត្រីម្នាក់ឈ្មោះ Tessa ដែលនៅតែមិនទាន់អស់អាល័យ ហើយធ្វើចិត្តសឹងតែមិនបាន ក្រោយពេលលែងលះជាមួយស្វាមីឈ្មោះ David និងរស់នៅឃ្លាតពីកូនស្រីឈ្មោះ Lily ទៀតផង។ អារម្មណ៍របស់ Tessa កាន់តែឆាប់ឆួលខ្លាំងឡើង នៅពេលដែលអតីតស្វាមីនាង ភ្ជាប់ពាក្យជាមួយនារីថ្មីម្នាក់ទៀតឈ្មោះ Julia Banks ហើយនាំអនាគតប្រពន្ធថ្មីនោះ ចូលមកនៅក្រោមដំបូលដែលពួកគេធ្លាប់រួមរស់ជាមួយគ្នា ហើយថែមទាំងចូលក្នុងជីវិតកូនស្រី Lily ថែមទៀតផង។

ទោះជាយ៉ាងណា Julia ព្យាយាមសម្របនឹងតួនាទីថ្មី ក្នុងនាមជាភរិយាផងនិងម្តាយចុងម្នាក់ផង រហូតដល់ជឿជាក់ថា ទីបំផុតនាងបានជួបបុរសក្នុងសុបិន ដែលអាចជួយដោះស្រាយបញ្ហា ក្នុងអតីតកាលរបស់នាងបាន ប៉ុន្តែមិនយូរប៉ុន្មាន Tessa ក៏កើតចិត្ត ឈ្នានីសឥតស្រាកស្រាន រហូតដល់កែប្រែក្តីសុបិនល្អរបស់ Julia ទៅជាសុបិនដ៏សែនអាក្រក់វិញ។

សូមទស្សនា trailer៖

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]