អង់គ្លេស៖ ខែ្សបម្រើរបស់ក្រុមតោខៀវ Chelsea កីឡាករ N’Golo Kante របស់ Chelsea បានឈ្នះជ័យលាភីកីឡាករលេងល្អជាងគេ ខណៈ Dele Alli របស់ក្រុម Tottenham Hotspur បានឈ្នះពានរង្វាន់កីឡាករវ័យក្មេងដែលលេងល្អជាងគេ ក្នុងក្របខណ្ឌ Premier League សម្រាប់រដូវកាលនេះ។

កីឡាករជម្រើសជាតិបារាំង ដែលអាចនឹងក្លាយជាកីឡាករដំបូងគេ ដែលឈ្នះពាន Premier League ជាលើកទី២ជាប់គ្នា ជាមួយនឹងក្លឹប ២ផ្សេងគ្នា បានបង្ហាញទម្រង់លេងយ៉ាងល្អក្នុងតំបន់បម្រើកណ្ដាលរបស់ Chelsea ដែលជួយឲ្យ Chelsea ឡើងកាន់កាប់កំពូលតារាង តាំងពីដើមរដូវកាលមកម្ល៉េះ។ 

ក្នុងពិធីប្រគល់ពានរង្វាន់នោះដែរ Kante បាននិយាយថា៖ «វាពិតជាមានកិត្ដិយសណាស់សម្រាប់ខ្ញុំ ដែលអាចឈ្នះនៅជ័យលាភីនេះ។ ២រដូវកាលមកនេះ ពិតជាអសា្ចរ្យណាស់ ដែលរដូវកាលមុនគឺសម្រាប់ Leicester ឯរដូវកាលនេះ គឺសម្រាប់ Chelsea»។ 

ទន្ទឹមនឹងនេះ កីឡាករ Dele Alli របស់ ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានឈ្នះពានរង្វាន់កីឡាករវ័យក្មេងល្អជាងគេផងដែរ សម្រាប់រដូវកាលនេះ ក្នុងក្របខណ្ឌ Premier League ក្រោយកីឡាករជម្រើសជាតិអង់គ្លេសរូបនេះ ស៊ុតបាន ១៦គ្រាប់ គ្រប់កម្មវិធីប្រកួត ដែលជួយឲ្យ Spur អាចប្រជែងជាមួយ Chelsea ដណ្ដើមពាន Premier League ក្នុងរដូវកាលនេះ៕

ប្រភព៖ Mirror

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]