ថៃ៖ បន្ទាប់ពីកំពូលតារាសម្តែងស្រីនាង Chompoo Araya បានប្រកាសថាខ្លួនកំពុងតែមានផ្ទៃពោះកូនដំបូងជាមួយនឹងស្វាមីជាលើកទី២នោះ បានធ្វើឱ្យបណ្តាអ្នកគាំទ្រទាំងអស់ពិតជាមានភាពសប្បាយរីករាយ យ៉ាងខ្លាំងណាស់សម្រាប់ដំណឹងនេះ។

ជាពិសេសអ្នកគាំទ្រ ក៏រឹតតែសប្បាយចិត្តខ្លាំងជាងនេះទៅទៀត នៅពេលបានដឹងថា Chompoo Araya កំពុងតែពរពោះកូនភ្លោះ ហើយថែមទាំងជាកូនប្រុសទាំងពីរនាក់ទៀតផង។ គិតមកដល់ពេលនេះ នាងបានពរពោះកូននៅក្នុងផ្ទៃបានចំនួន១៧ សប្តាហ៍កន្លងមកហើយ។

ដោយកាលពីម្សិលមិញនេះ Chompoo Araya ក៏បានបង្ហាញរូបថត តាមរយៈអ៊ីនស្តារក្រាមរបស់នាងឱ្យដឹងថា នាង និងស្វាមីលោក Nott visrut បានត្រៀមស្បែកជើង២គូ ដ៏ស្រស់ស្អាត និងមានតម្លៃថ្លៃរួចជាស្រេច សម្រាប់ទទួលកូនប្រុសភ្លោះជាទីស្រលាញ់របស់ខ្លួន។

នេះគ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះ នៅមានវត្ថុប្រើប្រាស់ជាច្រើនទៀត ដែលនឹងត្រូវត្រៀមរៀបចំទទួលកូនប្រុសភ្លោះទាំងពីរនាក់នេះ៕

រង់ចាំមើលទាំងអស់គ្នា តើកូនប្រុស Chompoo Araya កើតមក ស្រស់សង្ហា យ៉ាងណាដែរ?

ទស្សនារូបភាពខាងក្រោម៖ 

Chompoo Araya និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]