អង់គ្លេស៖ ការប្រកួតនៃពានរង្វាន់ FA Cup បានរកឃើញក្រុមខ្លាំងៗពីរ ឡើងទៅកាន់វគ្គផ្តាច់ព្រ័តហើយ គឺក្រុមតោខៀវ Chelsea និងក្រុមកាំភ្លើងធំ Arsenal ក្រោយពីបានបំបាក់ Manchester City ក្នុងលទ្ធផល ២-១ នៃវគ្គម៉ោងបន្ថែមកាលពីយប់មិញ។

ខ្សែប្រយុទ្ធឆ្នើម Sergio Aguero ជាអ្នកជួយឲ្យ Man City នាំមុខគ្រាប់បាល់បានមុននៅនាទី៦២ ប៉ុន្តែត្រូវបាន Arsenal តាមស្មើវិញនៅនាទី៧១ ដោយខ្សែការពារ Nacho Monreal ធ្វើឲ្យលទ្ធផលរបស់ក្រុមទាំងពីរ គឺ ១-១ រក្សារហូតដល់បញ្ចប់ការប្រកួត៩០នាទី។

ចូលដល់ម៉ោងបន្ថែម Extra Time ១៥នាទី ពីរដង ក្លិបកាំភ្លើងធំ Arsenal ជាក្រុមដែលមានសំណាង ដោយខ្សែប្រយុទ្ធឆ្នើម Alexis Sanchez បានស៊ុតថែមមួយគ្រាប់ទៀត នៅនាទី១០១ ដែលជាគ្រាប់ជ័យជំនះ ជួយឲ្យ Arsenal ឡើងទៅកាន់វគ្គផ្តាច់ព្រ័តនៃពានរង្វាន់ FA Cup ។

ដូច្នេះ Arsenal នឹងឡើងទៅប៉ះជើងខ្លាំង Chelsea ក្នុងវគ្គផ្តាច់ព្រ័ត FA Cup ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧ ខាងមុខនេះ នៅក្នុងកីឡដ្ឋាជាតិ Wembley របស់ប្រទេសអង់គ្លេស៕ 

ទស្សនាវីដេអូ Highlight៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]