រាជធានីភ្នំពេញ ៖ រថយន្តឡិចស៊ីស RX300 ពណ៌ស្ករ បើកបុកបាឡែន ពណ៌ស្ករ ដែលគេស្គាល់ថា ជារថយន្តរបស់លោកនាយប៉ុស្តិ៍ទួលទំពូងទី ២ បណ្តាលឱ្យរយះកាងខាងមុខ រួចរថយន្តឡិចស៊ីសព្យាយាមបើករត់គេចចុះគេចឡើង រហូតជិតដល់ផ្ទះត្រូវរថយន្តបាឡែនបើកកាក់ពីមុខជាប់ កាលពីវេលាម៉ោង១១និង៣០នាទី យប់ថ្ងៃទី១ តុលា ២០១២ នៅមុខភោជនីយដ្ឋានអត់បញ្ហា តាមផ្លូវលេខ១៦៣កែង៣៦០ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ។

ប្រភពព័ត៌មានបានឱ្យដឹងថា រថយន្តឡិចស៊ីស RX300 ពណ៌ស្ករ បើកតាមផ្លូវលេខ៣៦០ ក្នុងទិសដៅពីកើតទៅលិច ចំណែករថយន្តបាឡែន ពណ៌ស្ករ ដែលគេស្គាល់ថា ជារថយន្តរបស់លោកនាយប៉ុស្តិ៍ទួលទំពូងទី២ បើកតាមផ្លូវលេខ១៦៣ ពីជើងទៅត្បូង ខណៈមកដល់ចំណុចផ្លូវកែងរថយន្តឡិចស៊ីស បើកបរទាំងស្រវឹងជោកបោះពួយលឿនស្លេវ ទៅបុករយះកាងមុខរបស់បាឡែន ហើយបានបើករត់គេចចុះគេចឡើងធ្វើឱ្យរថយន្តបាឡែនបើកដេញ តាមទាំងរថយន្តអត់មានភ្លើងបំភ្លឺផ្លូវ រហូតដល់ក្រោយស្ថានទូតចិនក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន ទើបឃាត់រថយន្តនោះបាន។

ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]