ភ្នំពេញ៖ ពិតជាកម្រណាស់ ដែលមានយុវជន និងកីឡាករក្មេងៗមានឈាមជ័រជាខ្មែរ ហើយមានឱកាសទៅលេង និងហ្វឹកហាត់នៅក្នុងក្រុមបាល់ទាត់នៅប្រទេសក្រៅ ។

ជាក់ស្តែង ក្មេងប្រុស Loic Chan ដែលជាកូនកាត់ខ្មែរបារាំងម្នាក់ បានកំពុងធ្វើឲ្យអ្នកគាំទ្រនៅកម្ពុជាជាច្រើនចាប់អារម្មណ៍ដោយសារសមត្ថភាពលេងបាល់របស់គេ។

វីដេអូនៃបច្ចេកទេសលេងបាល់របស់កីឡាករវ័យ១២ឆ្នាំរូបនេះ ត្រូវបានបង្ហោះចូលក្នុងប្រព័ន្ធយូធូប កាលពីថ្ងៃទី១៩ ខែមេសា កន្លងទៅ ហើយទទួលបានការកោតសរសើរយ៉ាងខ្លាំងពីទេពកោសល្យ និងសមត្ថភាពរបស់គេ។ ចំនែកឯអ្នកគាំទ្រវិញ ភាគច្រើនបានលើកឡើងថា ពិតជាប្រសើរណាស់ បើសិនខាងក្រុមជម្រើសជាតិកម្ពុជាទាក់ទងគេឲ្យចូលក្នុងក្រុម។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន Loic Chan កំពុងហ្វឹកហាត់ក្នុងក្រុមយុវជន US Revel ហើយលេចលឺថា ក្លិបរបស់ប្រទេសបារាំង Toulouse ក៏បានធ្វើការទាក់ទងយកទៅលេងទៀតផង។ នេះបើយោងតាមគេហទំព័រកីឡាក្នុងស្រុកមួយបានចុះផ្សាយ៕

តោះមកទស្សនាវីដេអូបច្ចេកទេសលេងបាល់របស់ Loic Chan ទាំងអស់គ្នា៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]