បុរសជាអ្នកគូរអក្សរផ្ចង់ម្នាក់ ដែលមានអាយុ ៨៤ឆ្នាំ បានចាប់ផ្ដើមស្លៀកពាក់ ខោអាវនារី និងបានចាក់បញ្ចូលអរម៉ូន ដើម្បីពង្រីកដើមទ្រូងកាលពី៤ឆ្នាំមុន ដែលពេលនេះគាត់បានក្លាយជាមនុស្សចាស់ ជាងគេក្នុងការផ្លាស់ប្ដូរភេទនៅក្នុងប្រទេសចិន។

យោងទៅតាមសារព័ត៍មានរបស់ ម៉េលដេលី បានឲ្យដឹងថា Qian Jinfan ដែលរស់នៅក្នុងទីក្រុង Jiaxing ក្នុងខេត្ដ Zhejiang បានសម្រេចចិត្ដ បង្ហើបពីអាថ៌កំបាំងរបស់គាត់តាំងពី៤ឆ្នាំ និងបានដាក់ឈ្មោះខ្លួនឯងថា Yiling បន្ទាប់ពីធ្វើការកែភេទមក។ Jinfan បាននិយាយថា នាងមានបំណងធ្វើជា មនុស្សស្រីតាំងពីនាង មានអាយុ៣ឆ្នាំ តែនាងទើបតែទំលាយរឿងនេះ នៅពេលដែលនាងមាន ឈានចូលវ័យ ៨០ឆ្នាំទៅហើយ។ សម្រាប់ពេលនេះនាង បានទទួលជោគជ័យ ក្នុងការទទួលការយល់ព្រម ពីក្រុមគ្រួសារ ដូចជាប្រពន្ធ និងកូនប្រុស។  នាងបានបន្ដថា កាលពីអំឡុងឆ្នាំ ១៩៦០ នាងបានព្យាយាមលេប ថ្នាំដើម្បីក្លាយខ្លួនជាស្រ្ដីភេទ តែត្រូវបានបញ្ឈប់ដោយសារតែ ថ្នាំនោះមិនមានប្រសិទ្ធិភាព។ បើនិយាយពីជីវិតអាពាហ៍ពិពាហ៍វិញ នាងទើបតែរៀបការនៅពេល ដែលមានអាយុ ៥០ឆ្នាំ និងមានកូនប្រុសតែម្ដង។ ទោះជានាងបានផ្លាស់ប្ដូរសារជាតិទៅ ជាស្រ្ដីភេទក៏ដោយ ក៏មិត្ដភិក្ដ សាច់ញាតិ និង គ្រួសារនៅតែគោរពគាត់ ហើយប្រពន្ធរបស់គាត់ ក៏មិនមានបញ្ហាដែរ នៅពេលដែលរូបនាងចេញ ដើរទៅណា ជាមួយគាត់នៅក្នុងសំលៀកបំពាក់ស្រីក៏ដោយ។

តើប្រិយមិត្ដយល់យ៉ាងណា? សូមមើលរូបភាពទាំងអស់គ្នា៖ 

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]