បារាំង៖ ក្រោយពិធីរៀបការរបស់ តារាសម្តែង និងជាតារាម៉ូដែល រ៉ូ ចាន់ដារ៉ា ហៅស្រីលាភ ត្រូវបានបញ្ចប់ទៅដោយភាពជោគជ័យ និងអធិកអធម រួចមក គេសង្កេតឃើញថា ជីវិតគ្រួសាររបស់នាង ពិតជាមានសុភមង្គល ដែលបានស្វាមី មើលថែ និងស្រលាញ់នាងខ្លាំង។

កាលពីថ្មីៗនេះ ស្រីលាភ ក៏បានដឹកដៃស្វាមី ទៅលេងឯប្រទេសបារាំង ជាមួយនឹង ការតុបតែងយ៉ាងស្រស់ស្អាត ដែលឃើញនាង បានកាត់សក់សេះ មើលទៅ កាន់តែវ័យក្មេង និងទាក់ទាញ ជាងមុនទៅទៀត។

ដំណើរកម្សាន្តលើកនេះ គឺតារាសម្តែងដ៏ស្រស់សោភា ស្រីលាភ ដើរជាលក្ខណៈឯកជន​ ជាមួយនឹងស្វាមីតែប៉ុណ្ណោះ ដោយមិនឃើញគ្រួសារ បងប្អូន ទៅជុំគ្នា ដូចសព្វរាល់ដងនោះទេ។

ក្នុងនោះដែរ តារាស្រីរូបនេះ ក៏បានបង្ហោះរូបថតមួយចំនួន នៅក្នុងបណ្តាញសង្គម ដើម្បីបង្ហាញពីសេចក្តីសុខ និងភាពសប្បាយរីករាយ នៅក្នុងជីវិតគ្រួសាររបស់នាង ទើបតែរៀបការថ្មីថ្មោង៕

តោះមើលរូបថតស្អាតៗ របស់ស្រីលាភ នៅប្រទេសបារាំងទាំងអស់គ្នា៖ 

ស្រីលាភ និងស្វាមី ទៅដើរកម្សាន្ត នៅប្រទេសបារាំង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]