ភ្នំពេញ៖ ពិធីការិនីដ៏ល្បីល្បាញ ប្រចាំប៉ុស្តិ៍ទូរទស្សន៍បាយ័ន កញ្ញា ហេង កែវនីតា ថ្មីៗនេះ ត្រូវបានគេចោទប្រកាន់ និងប្រើពាក្យមិនគប្បី ទៅកាន់រូបនាង ថានាងជាស្រីលក់ខ្លួន ហើយព្យាយាមលក់ទឹកត្រចៀកកាំ គ្រាន់តែបាំងមុខតែប៉ុណ្ណោះ។

ក្រោយពីលេចធ្លាយនូវពាក្យចចាមអារ៉ាម ពេញបណ្តាញសង្គមហ្វេសប៊ុក ក៏បានឃើញ តារាសិល្បៈមួយចំនួន បានបញ្ចេញសារ និងជំទាស់ជាដាច់ខាត ដែលគេថា កញ្ញា ហេង កែវនីតា ជាស្រីលក់ខ្លួនយ៉ាងដូច្នេះ។

ក្នុងនោះ មានតារាដូចជា លោក អ៊ឹម ជីវ៉ា កញ្ញា សុភ័ក្រ កុសុម៉ា ដែលពួកគេ បានសរសេរសារយ៉ាងវែងអន្លាយ ដើម្បីអះអាងឲ្យមហាជន បានដឹងថា កញ្ញា ហេង កែវនីតា ជាពិធីការិនី ដែលមានអត្តចរិតល្អ រួសរាយ មិនចេះមើលងាយគេឯង ហើយពួកគេក៏គ្មានថ្ងៃ ជឿថា កញ្ញា ប្រព្រឹត្តនូវរឿងមិនសម ដូចអ្វីដែលគេនិយាយនោះដែរ។

ចុះដឹងអត់ថា តើសាមីខ្លួន មានអារម្មណ៍យ៉ាងណា នៅពេលមានគេចោទប្រកាន់ ថាជាតារាលក់ខ្លួន?

អ្វីដែលចាប់អារម្មណ៍ នៅក្នុងគណនីហ្វេសប៊ុក របស់ពិធីការិនី ហេង កែវនីតា មិនបានបង្ហាញសារ ខឹងសម្បារ ទៅលើ ពាក្យដែលគេថាឲ្យនាងនោះទេ គឺនាង គ្រាន់តែបង្ហោះរូបមួយសន្លឹក អមជាមួយនឹងសារខ្លី ដែលមានអត្ថន័យថា «អរគុណអ្នកទាំងអស់គ្នា សម្រាប់ការគាំទ្ររបស់អ្នក ទាំងខាងក្នុង និងខាងក្រៅ»។

សារខ្លី តែមានអត្ថន័យជ្រៅ របស់ កញ្ញាហេង កែវនីតា បានធ្វើឲ្យអ្នកគាំទ្រ ពិតជាសរសើរ លើនាងយ៉ាងខ្លាំង ដែលរូបនាង ជាពិធីការិនី ដែលមានការអត់ធ្មត់ខ្ពស់ មិនតបត ឬប្រើពាក្យមិនគប្បី បើទោះបី ពាក្យចចាមអារ៉ាមនោះ ថានាងសុទ្ធតែស្រីលក់ខ្លួនក៏ដោយ៕ 

សាររបស់ តារាសិល្បៈ
សាររបស់ កញ្ញា ហេង កែវនីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហេង កែវនីតា