ខេត្តបន្ទាយមានជ័យ ៖ យុវជនម្នាក់ បាននាំមិត្តស្រីរបស់ខ្លួន ទៅដើរលេងនៅសួនស្នេហ៍ជនបទ ផឹកប៊ីយែរធូស្រវឹងដឹកយកទៅរំលោភ បានសម្រេច រំលងបាន 5ថ្ងៃ ទើបខាងស្រីនឹកឃើញ មកប្តឹងឲ្យកម្លាំងកងរាជអាវុធហត្ថ (អ.ហ) ខេត្តបន្ទាយមានជ័យ ជួយអន្តរាគមន៍ ចាប់ជនសង្ស័យ កាលពីថ្ងៃទី04 ខែតុលា ឆ្នាំ2012 នេះ។

លោក ម៉ែន ភិរម្យ មេបញ្ជាការរង និងជាប្រធានមន្ទីរស្រាវជ្រាវ នៃ អ.ហ ខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យឈ្មោះ សាមុន រក្សា ភេទប្រុស អាយុ18ឆ្នាំ រស់នៅភូមិ2 សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ រីឯជនរងគ្រោះ មានឈ្មោះ គ.ស.ឡ អាយុ14ឆ្នាំ រស់នៅភូមិ ទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។

លោក ម៉ែន ភិរម្យ បានបន្តថា តាមការរៀបរាប់ របស់ក្មេងស្រីរងគ្រោះ បាននិយាយថា មុនពេលកើតហេតុ កាលពីថ្ងៃទី29 ខែកញ្ញា កន្លងទៅ នាងនិងឈ្មោះ សាមុន រក្សា បាននាំគ្នាទៅដើរលេង នៅសួនស្នេហ៍ជនបទ ហើយបាននាំគ្នាផឹកស្រាអាន់ឆ័រថូ ក្លែមបុកល្ហុង អស់មួយថូ រួចឈ្មោះសាមុន រក្សា បាននាំនាងទៅបន្ទប់ជួលរបស់ គេ ហើយចាប់នាងរំលោភរហូតបានសម្រេច។

ក្រោយពីទទួលបានពាក្យបណ្តឹង របស់នារីរងគ្រោះ កម្លាំង អ.ហ ខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក ព្រហ្ម ថេង នាយការិយាល័យប្រឆាំងការជួញដូរ និង ការពារអនិតិជន បានចុះឃាត់ខ្លួនជនសង្ស័យ យកមកសួរនាំ ដោយសាមុន រក្សា បានសារភាពថា ខ្លួនពិតជាបានរំលោភនាងមែនចំនួន01លើក ការធ្វើបែបនេះ ក៏ព្រោះតែគេស្រលាញ់នាង។

បច្ចុប្បន្នការិយាល័យជំនាញកំពុង ក៏សាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅតុលាការចាត់ការ បន្តតាមនីតិវិធីច្បាប់៕

www.dap-news.com

www.dap-news.com

ដោយៈ ដើមអម្ពិល(DAP)

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]