អង់គ្លេស៖ ក្លិបតោខៀវ Chelsea បានបន្តដំណើរឡើងទៅវគ្គផ្តាច់ព្រ័តនៃពានរង្វាន់ FA Cup ក្រោយបំបាក់ក្រុម Tottenham Hotspur ក្នុងលទ្ធផល ៤-២ នៅកីឡដ្ឋានជាតិ Wembley ក្រោមក្រសែភ្នែកអ្នកទស្សនាជាង ៨មឺុននាក់។

ជាការប្រកួតដ៏ជក់ចិត្តមួយ ដែលនៅក្នុងតង់ទី១ Chelsea បាននាំមុខមុន ២-១ ដោយកីឡាករ Willian ជាអ្នកសុទ្ធទាំង២គ្រាប់។ គ្រាប់ទីមួយនៅនាទី៥ កើតចេញពីការស៊ុត Free Kick និងគ្រាប់ទីពីរ ជាការស៊ុតពិន័យប៉េណាល់ទី នៅនាទី៤៣ ចំនែក Spur វិញ តែតបញ្ចូលទីដោយ ខ្សែប្រយុទ្ធ Harry Kane នៅនាទី១៨។

ចូលដល់តង់ទី២ នៅនាទី៥២ Spur មានឱកាសតាមយកស្មើវិញ ដោយការស៊ុតបញ្ចូលទីពីកីឡាករ Dele Alli។ លុះដល់នាទី៧៥ Chlesea បាននាំមុខសាជាថ្មីម្តងទៀត ដោយខ្សែបម្រើឆ្នើម Eden Hazard និង៥នាទីបន្ទាប់ទៀត ពោលគឺនៅនាទី៨០ កីឡាករ Nemanja Matic ក៏បន្ថែមមួយគ្រាប់ទៀត ជួយឲ្យ Chelsea យកឈ្នះ Spur ៤-២ ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត FA Cup ៕

ចាំមើលការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័តមួយគូផ្សេងទៀតនៅយប់នេះ រវាងក្រុមកាំភ្លើងធំ Arsenal និង Manchester City តើក្រុមណានឹងមានឱកាសឡើងទៅលេងទល់នឹង Chelsea ក្នុងវគ្គផ្តាច់ព្រ័ត FA Cup? 

ទស្សនាវីដេអូ Highlight៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]