រុស្សី៖  ក្នុងចំណោមនារីដែលមានមុខមាត់ដូចតុក្កតា Barbie ទាំងអស់ នាង Valeria Lukyanova អាយុ ៣១ឆ្នាំ ជនជាតិរុស្សី ត្រូវបានគេចាត់ទុកថាជានារីម្នាក់ដែលមានប្រជាប្រិយភាពខ្លាំងជាងគេ ស្របពេលដែលការរិះគន់ទៅលើរូបសម្រស់របស់នាងក៏ច្រើនទៅតាមហ្នឹងដែរ។ 

ទោះបីជាយ៉ាងណាក៏ដោយ នាង Valeria បានអះអាងថា មុខមាត់ដូច Barbie របស់នាង គឺជាសម្រស់ពីធម្មជាតិ គ្រាន់តែនាងមានជំនួយពីការផាត់មុខ និង Contact lenses ដែលជួយធ្វើឲ្យភ្នែករបស់នាងកាន់តែធំប៉ុណ្ណោះ។  លើសពីនេះ រូបរាងដ៏ស្លីមរបស់នាង បានមកពីការហាត់ប្រាណ។

ប៉ុន្តែនាង Valeria ក៏បានបង្ហាញឲ្យដឹងដែរថា នាងធ្លាប់បានវះកាត់កែសម្ផស្សម្តងដែរ គឺវះកាត់ពង្រីកដើមទ្រូង។  បន្ថែមពីនេះនាងក៏បានបង្ហោះរូបថតមួយចំនួន នៅពេលដែលនាងមិនបានផាត់មុខ ដែលបានធ្វើឲ្យអ្នកលេងអ៊ីនធើណែតមួយចំនួន ដកដង្ហើមធំតែម្តង។

ចង់ដឹងថា មុខរបស់កញ្ញា Barbie ម្នាក់នេះ ពេលអត់ Make-up ទៅជាយ៉ាងណា ទើបបានជាមើលហើយត្រូវដកដង្ហើមធំនោះ សូមទស្សនារូបភាពខាងក្រោម៖

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]