ភ្នំពេញ៖ ហ្គេនស៍បឺគរង្វាន់យក្ស បានប្រគល់រថយន្តថ្មី ៥គ្រឿង ម៉ូតូធំ ៣១គ្រឿង ទឹកប្រាក់សុទ្ធ ១៥០០ដុល្លារ ចំនួន២៧រង្វាន់ និងទឹកប្រាក់១០០ដុល្លារ ជាច្រើនរង្វាន់ទៀត ជូនអតិថិជនទូទាំងប្រទេស បន្ទាប់ពីឱកាសបុណ្យចូលឆ្នាំខ្មែររួចមក។

លោក ចេង គុយលាង រស់នៅក្នុងខេត្តកណ្ដាល បានមានប្រសាសន៍អំពីការឈ្នះរង្វាន់រថយន្តថ្មីពីស្រាបៀរហ្គេនស៍បឺគថា ពីដំបូងលោកពុំដែលជឿរឿងឈ្នះរង្វាន់ធំដល់ថ្នាក់ឡាន ម៉ូតូនោះទេ។ ប៉ុន្តែ នៅពេលដែលលោកគាស់ក្រវិលកំប៉ុងស្រាបៀរហ្គេនស៍បឺគផ្ទាល់ដៃ ឃើញរូបឡាន លោកក៏បានយកទៅសួរអ្នកលក់នៅដេប៉ូលក់ស្រាបៀរ គាត់ថាពិតជាត្រូវរង្វាន់ឡានមែន។ លោកបានថ្លែងថា ៖«ខ្ញុំសប្បាយចិត្តបំផុតដែលបានត្រូវរង្វាន់ឡានពីស្រាបៀរហ្គេនស៍បឺគ ហើយស្រាបៀរហ្គេនស៍បឺគបានផ្តល់រង្វាន់ឡានថ្មីខ្លាញ់គោ ពិតៗដល់ខ្ញំ »

លោក រន ឌីម៉ង់ រស់នៅខេត្ដកំពង់ធំ ដែលជាអ្នកឈ្នះរង្វាន់ម៉ូតូថ្មី ក៏បានមានប្រសាសន៍ផងដែរថា ខ្ញុំមិនដែលមានចេតនាចង់ឈ្នះរង្វាន់នោះទេ តែខ្ញុំតែងតែចូលចិត្ដពិសាស្រាបៀរហ្គេនស៍បឺគរហូត ឲ្យតែមានកម្មវិធីនៅផ្ទះខ្ញុំម្តងៗ ព្រោះវាមានរសជាតិឆ្ងាញ់លើសពីស្រាបៀរធម្មតា។

បើតាម លោក លី ប៊ុនស្រ៊ុន ប្រធានផ្នែកលក់ ស្រាបៀរហ្គេនស៍បឺគវិញ បានថ្លែងថា បន្ទាប់ពីចូលឆ្នាំខ្មែររួចមក ឃើញមានអ្នកឈ្នះរង្វាន់យ៉ាងច្រើនគួរឲ្យកត់សម្គាល់។ នេះគឺដោយសារតែអតិថិជនមានការពេញចិត្តពិសាស្រាបៀរហ្គេនស៍បឺគ ដែលមានរសជាតិ និងគុណភាព អាល្លឺម៉ង់កាន់តែច្រើនឡើងៗ ទើបមានអ្នកឈ្នះរង្វាន់ធំដល់ទៅរាប់រយនាក់ គ្រាន់តែក្នុងឱកាសចូលឆ្នាំខ្មែរប៉ុន្មានថ្ងៃប៉ុណ្ណោះ។ លោកបន្តទៀតថា ហ្គេនស៍បឺគ នឹងផ្តល់រង្វាន់ឲ្យទាល់តែគ្រប់ចំនួន រថយន្តថ្មី ១០០គ្រឿង ម៉ូតូធំ ៣០០គ្រឿង និងបន្ថែមរង្វាន់ទឹកប្រាក់សុទ្ធ ជាច្រើនរង្វាន់ទៀត។

គួរឲ្យកត់សម្គាល់ផងដែរថា ការប្រកាសផ្ដល់រង្វាន់យក្សរបស់ក្រុមហ៊ុនស្រាបៀរហ្គេនស៍បឺគ ឃើញមានអ្នកឈ្នះរង្វាន់ជាហូរហែរ ទៅតាមលេខរៀងលំដាប់បន្តបន្ទាប់ ដែលធ្វើឲ្យអតិថិជនជឿជាក់បាន។ អតិថិជនទាំងអស់សូមកុំភ្លេចយកមកទាំងក្រវិលកំប៉ុង និងកំប៉ុងដើម្បីបើកយករង្វាន់ធំ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]