ខេត្តតាកែវ ៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋ រស់នៅជិតខាងព័ទ្ធចាប់ ខ្លួនប្រគល់ទៅឱ្យប៉ូលិសចាត់ការ តាមផ្លូវច្បាប់ដោយចោទប្រកាន់ ពីបទបានប្រើអំពើហិង្សា ទៅលើប្រពន្ធទី៤ របស់ខ្លួនដោយយកគល់ អុសវាយរហូតបែកក្បាលហូរឈាមរហាម ខណៈដែលបុរសជាប្តីបានឃើញស្ត្រីជាប្រពន្ធ និយាយទូរស័ព្ទ ច្រើនពេកកើតក្តីប្រច័ណ្ឌរួចណែ នាំមិនព្រមស្តាប់ក៏តោងយកបានគល់ អុសសំពងក្បាលប្រពន្ធរហូតបែក ឈាមនៅពេលឃើញប្រពន្ធបែក ក្បាលបែបនេះ បុរសជាប្តីភ័យក៏ទៅឱបយកកូនស្រីម្នាក់ ដើម្បីរត់គេចខ្លួនតែត្រូវប្រជា ពលរដ្ឋរស់នៅក្បែរគ្នាចេញ ចាប់ឃាត់ខ្លួនបានប្រគល់ទៅឱ្យប៉ូលិសតែម្តង រីឯស្ត្រីជាប្រពន្ធត្រូវបានគេនាំទៅ ព្យាបាលនៅមណ្ឌលសុខភាពឃុំ ។

ហេតុការណ៍ប្តីប្រច័ណ្ឌប្រពន្ធវាយរហូតបែក ក្បាលនេះបានកើតឡើងកាលពីថ្ងៃទី៤ តុលា ២០១២ វេលាម៉ោង១០និង៣០នាទីព្រឹក ស្ថិតនៅភូមិអញ្ចាញ ឃុំទ្រាជើងគួន ស្រុកសំរោង  ។ ប៉ូលិសប៉ុស្តិ៍ឃុំទ្រាជើងគួន ឱ្យដឹងថា បុរសជាប្តីដែលវាយប្រពន្ធបែកក្បាល ព្រោះតែប្រច័ណ្ឌនោះមានឈ្មោះប៊ុន សៀង ភេទប្រុស អាយុ៥៦ឆ្នាំ ជាកម្មករសំណង់ មានប្រពន្ធរហូតដល់ទៅ៥នាក់ឯណោះ ចំណែកស្ត្រីជាប្រពន្ធមានឈ្មោះអ៊ុច មឿន ភេទស្រី អាយុ២៨ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ និងត្រូវជាប្រពន្ធទី៤ មានកូន៣នាក់ត្រូវប្តីយកគល់អុសមកវាយសំពងរហូតបែកក្បាលហូរឈាម នោះ ។

ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]