ជាក់ស្តែង មនុស្សយើងទទួលទានអាហារជាច្រើន ជារៀងរាល់ថ្ងៃ ដែលក្នុងនោះមានប្រភេទអាហារមួយចំនួន បែរជាត្រូវបានក្លែងបន្លំទៅវិញ ជាពិសេស មិនសូវជាមានអ្នកដឹងប៉ុន្មានឡើយ។

ដោយហេតុនេះ ទើបយើងនឹងលើកឡើងនូវ អាហារក្លែងក្លាយដែលកំពុងចរាចរច្រើនបំផុតលើទីផ្សារ នាពេលបច្ចុប្បន្ន ដើម្បីចៀសវាងល្បិចឆបោករបស់អ្នកលក់ ៖

១. កាហ្វេម៉ដ្ឋ

កាហ្វេ ដែលកិនរួចជាស្រេច អាចត្រូវបានគេលាយគ្រាប់ស្រូវ គ្រាប់ស្រូវសាលី និងសណ្តែងសៀង លីងចូលជាមួយ ដើម្បីកាត់បន្ថយការចំណាយថ្លៃដើមការផលិត។

# តើគួរដោះស្រាយយ៉ាងដូចម្តេច?

ជាក់ស្តែង អ្នកគួរតែ ទិញកាហ្វេមានទម្រង់ជាគ្រាប់ទាំងមូល រួចយកមកកិន ដោយខ្លួនឯងទើបជាការប្រសើរ។ 

២. ទឹកទទឹម

បើនិយាយពីអក្សរដែលមានលើដប គឺធានាថា វាជាទឹកទទឹមសុទ្ធ ១០០% ប៉ុន្តែតាមពិតទៅ ភាកច្រើន អ្នកផលិតយកទឹកផ្លែប៉ោម ដែលមានតម្លៃទាបជាង មកលាយជាមួយទឹកធម្មតា ទៅវិញទេ។

# តើគួរដោះស្រាយយ៉ាងដូចម្តេច?

អ្នកត្រូវពិនិត្យមើលសេចក្តីលំអិត លើដបឲ្យបានច្បាស់ ព្រមទាំងយកចិត្តទុកដាក់ពិនិត្យលើរសជាតិ និងកំហាប់ទឹកផង។ 

៣. ប្រេងអូលីវ

ប្រេងអូលីវ ជាប្រេងដែលមានតម្លៃថ្លៃ ប៉ុន្តែផ្តល់សុខភាពល្អ ដល់អ្នកប្រើប្រាស់។ ជាក់ស្តែង ប្រេងអូលីវមួយចំនួន ត្រូវបានគេបន្លំប្រេងពោត ប្រេងដូង និងប្រេងសណ្តែកជំនួសទៅវិញ។

# តើគួរដោះស្រាយយ៉ាងដូចម្តេច?

អ្នកគួរចាក់ប្រេងចូលកែវមួយ រួចដាក់ក្នុងទូទឹកកក។ ប្រេងអូលីវពិតប្រាកដ អាចបង្កជាកករបាន។ 

៤. ទឹកឃ្មុំ

ផលិតផល ទឹកឃ្មុំ មួយចំនួនធំ តាមផ្សារទំនើប មានលាយស៊ីរ៉ូ និងកម្រិតជាតិស្ករ Fructose ខ្ពស់ខ្លាំង។

# តើគួរដោះស្រាយយ៉ាងដូចម្តេច?

អ្នកអាចអានសេចក្តីលម្អិតរៀបរាប់របស់វាបាន ដោយទឹកឃ្មុំពិតប្រាកដ មិនចាំបាច់តម្រូវឲ្យរក្សាក្នុងទូទឹកកកទេ។ 

៥. Sushi ត្រីសាល់ម៉ុង

ត្រីសាល់ម៉ុង ដែលស្ថិតនៅលើចំណិត Sushi ជានិច្ចជាកាល មិនមែនជាត្រីសាល់ម៉ុងពិតទេ។ ពួកគេជំនួសវាដោយ ត្រីដែលមានតម្លៃថោក (ជួនកាល លាបពណ៌បន្ថែមទៀតផង)។

# តើគួរដោះស្រាយយ៉ាងដូចម្តេច?

ប្រសិនបើអ្នកពិតជាចង់ទទួលទានត្រីសាល់ម៉ុងមែននោះ អ្នកគួរកម្មង់ជាទម្រង់អាំង ឬចៀនជាបន្ទះវិញ។ 

៦. អង្ករ

ក្នុងចំណោមរបស់អាហារក្លែងក្លាយទាំងអស់ អង្ករមានគ្រោះថ្នាក់ដល់សុខភាពខ្លាំងបំផុត ពីព្រោះអង្ករក្លែងក្លាយ ត្រូវបានធ្វើឡើងពីម្សៅ លាយជាមួយប្លាស្ទិច។ ជាពិសេស វាមានរូបរាង និងក្លិនមិនខុសគ្នាសោះឡើយ។

# តើគួរដោះស្រាយយ៉ាងដូចម្តេច?

អ្វីដែលអ្នកត្រូវដឹងគឺ អង្ករក្លែងក្លាយ មិនលិចក្នុងទឹកនោះទេ ជាពិសេស ដុតឆេះ។ ហេតុនេះ អ្នកត្រូវពិនិត្យមើលក្រុមហ៊ុនផលិតឲ្យបានច្បាស់លាស់ មុននឹងចំណាយប្រាក់ទិញ៕ 

ប្រភព៖ Bright Side

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]