អាឡឺម៉ង់៖ កុមារីម្នាក់ដែលមានអាយុត្រឹមតែ១១ឆ្នាំប៉ុណ្ណោះ និងត្រូវបានគេស្គាល់ឈ្មោះថា Natascha aisawan ជាកូនកាត់ថៃ-អាឡឺម៉ង់ បានក្លាយជាបុគ្គលម្នាក់ដ៏ល្បីល្បាញនៅលើបណ្តាញសង្គមអ៊ីនធើណេតយ៉ាងខ្លាំង ដោយសារតែភាពស្រស់ស្អាតរបស់នាង។

មិននឹកស្មានកុមារីម្នាក់នេះ មានភាពស្រស់ស្អាតដូចតារាម៉ូដែលតាំងពីនៅក្មេងដូច្នេះសោះ ចុះទម្រាំតែពេលធំឡើងទៀត មិនដឹងជាកាន់តែស្រស់ស្អាតខ្លាំងប៉ុណ្ណា។

ជាក់ស្តែងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់នាងបច្ចុប្បន្ន មានអ្នកកំពុងតាមដានរហូតដល់ទៅជាង៧សែននាក់ឯណោះ។

កុមារី Natascha aisawan បានកើតនៅថ្ងៃទី ៩ ខែកក្កដា ឆ្នាំ២០០៥។ សព្វថ្ងៃមានអាយុ១១ឆ្នាំ កម្ពស់ ១,៥៤ ម៉ែត្រ និងទម្ងន់៣៦គីឡូក្រាម។ នាងបានកើត និងធំនៅលើទឹកដីប្រទេសអាឡឺម៉ង់ ហើយបច្ចុប្បន្នក៏បានរស់នៅទីនោះផងដែរ ដោយត្រឡប់មកលេងប្រទេសថៃតែក្នុងពេលសម្រាកវិស្សមកាលប៉ុណ្ណោះ។

ចំណង់ចំណូលចិត្តរបស់ Natascha aisawan គឺចូលចិត្តជិះក្ដាររអិលលើទឹក, ជិះស្គីលើទឹកកក, ជិះកង់, ហែលទឹក, រាំលេងកម្សាន្ត និងមានបំណងប្រាថ្នានៅថ្ងៃអនាគតចង់ក្លាយជាតារាចម្រៀងដ៏ល្បីល្បាញម្នាក់។

តោះចង់ដឹងថាសម្រស់របស់កុមារី Natascha aisawan ស្រស់ស្អាតខ្លាំងយ៉ាងណានោះ? ទៅតាមដានជាមួយគ្នា៖ 

Natascha aisawan កាលនៅពីក្មេង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]