ពេជ្រ សោភា តារាច្រៀងប្រចាំនៅ ផលិកម្មរស្មីហង្សមាស បន្ទាប់ពីបានបាត់មុខមួយរយះ ឥឡូវនេះបានវិលមកជាមួយនូវ ស្ទីលប្លែក ដែលមានក្នុងបទចម្រៀងថ្មីជាច្រើនបទរបស់កញ្ញា ដែលត្រៀមនឹងចេញក្នុងពេលឆាប់ៗនេះផងដែរ។

តាមការឲ្យដឹងត្រួសៗពី ក្រុមគាំទ្ររបស់កញ្ញាពេជ្រ សោភាតាមរយះគេហទំព័រ Facebook ថា កញ្ញាត្រៀមនឹងចេញនូវ បទចម្រៀង Album ថ្មីក្នុងពេលឆាប់ៗខាងមុខនេះ ដែលភាគច្រើនជាបទញាក់កន្រ្តាក់អារម្មណ៍ ដែលរួមបញ្ជូលនូវស្ទីលរាំប្លែកផងដែរ។ គេពុំដឹងច្បាស់ថាតើ កញ្ញានឹងមានបទអ្វីខ្លះនោះទេ ប៉ុន្តែក្នុងនោះគឺប្រហែលមាន បទចម្រៀង បី បទដែលកញ្ញា ធ្លាប់បានច្រៀងនៅលើកញ្ចក់ទូរទស្សន៍ និងការប្រគុំតន្ត្រីនានាផងដែរ គឺបទ My Baby , Dance and Love, និងបទ Stay ជាដើម ដែលមានការច្រៀងរួមគ្នាជាមួយ ក្រុមLegacy ។គួរបញ្ជាក់ថា កញ្ញា ពេជ្រ សោភា កាន់តែមានរូបសម្រស់ស្អាតជាងមុន ព្រមទាំងមានក្បាច់រាំពិសេសៗទៀតផង។

ខាងក្រោមនេះ គឺជាបទចម្រៀង Dance and Love របស់ ពេជ្រ សោភា ក្នុងកម្មវិធី HM Shopping , សូមប្រិយមិត្តមើលទាំងអស់គ្នា៖

 

 

SKT

Khmerload

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា