ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២២ មេសានេះ ក្រុមហ៊ុន គង់ នួន គ្រុប បានរៀបចំព្រឹត្តិការណ៍មួយដែលពុំធ្លាប់មាននៅកម្ពុជា នោះគឺកម្មវិធី YAMAHA MOTOSHOW 2017 It is FUN!! ដោយមានការដាក់តាំងបង្ហាញម៉ូតូ យ៉ាម៉ាហា ច្រើនម៉ូត ច្រើនម៉ូដែល ដែលមានម៉ូតខ្លះ មិនទាន់មានលក់នៅកម្ពុជានៅឡើយទេ ។

កម្មវិធី YAMAHA MOTOSHOW 2017 It is FUN!! នឹងប្រព្រឹត្តទៅរយៈពេល៩ថ្ងៃ ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០១៧ នេះនៅផ្សារទំនើបអ៊ីអន ជាមួយនឹងការបង្ហាញជូននូវបច្ចេកវិទ្យា ចុងក្រោយរបស់ក្រុមហ៊ុនយ៉ាម៉ាហា និងការផ្លាស់ប្តូរវប្បធម៍រវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន ដោយនឹងមានការចូលរួមពីសំណាក់បវរកញ្ញាឯកប្រទេសជប៉ុន និងតារាបង្ហាញម៉ូតរបស់ប្រទេសកម្ពុជាថែមទៀតផង។

លោក គង់ នួន អគ្គនាយកក្រុមហ៊ុន គង់នួន គ្រុប ខូ អិលធីឌី បានមានប្រសាសន៍ថា “នេះជាលើកដំបូងហើយ ដែលយើងបានធ្វើការតាំងពិព័រណ៍ម៉ូតូយ៉ាម៉ាហា ដ៏ធំបែបនេះនៅកម្ពុជា។ យើងជឿជាក់ថា កម្មវិធីនេះនឹងផ្តល់ជូននូវភាពសប្បាយរីករាយ ក៏ដូចជាចំណេះដឹងរបស់ប្រព័ន្ធថ្មី ពីយ៉ាម៉ាហា គឺប្រព័ន្ធ Blue Core ដែលមានលក្ខណៈពិសេស៤យ៉ាង ដូចជា កាត់បន្ថយប្រេងសាំង៥០% កម្លាំងខ្លាំងជាងមុន សម្លេងស្ងាត់ និងកម្តៅម៉ាស៊ីនទាប”។ លោកបានបន្ថែមទៀតថា “នៅឆ្នាំថ្មីនេះ យ៉ាម៉ាហាមានគម្រោងបង្កើនការនាំចូល និងការលក់ច្រើនជាងឆ្នាំមុន៤ដង ស្របពេលដែលក្រុមហ៊ុនក៏កំពុងតែពង្រឹងផ្នែកសេវាកម្មលក់ និងជួសជុលបន្ថែមទៀតផងដែរ”។

គួរបញ្ជាក់ដែរថា បងប្អូនដែលមានចំណាប់អារម្មណ៍ អាចចូលរួមទស្សនាបានដោយសេរីចាប់ថ្ងៃនេះតទៅ នៅផ្សារទំនើបអ៊ីអន។ លោកអាច ក៏អាចមានឱកាសទទួលបានបង្អែម និងចូលរួមលេងហ្គេមងាយៗដើម្បីឈ្នះរង្វាន់ផងដែរ។ ពិសេសជាងនេះទៅទៀត នៅថ្ងៃទី ២៩ និង ៣០ មេសា លោកអ្នកក៏អាចរីករាយជាមួយវត្តមានរបស់ Miss Universe ពីប្រទេសជប៉ុន និងតារាបង្ហាញម៉ូតកម្ពុជាជាច្រើនរូបផងដែរ៕

សូមកុំខកខានឲ្យសោះណា!!! 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]