ថៃ៖ អាយុគ្រប់៣២ឆ្នាំហើយក៏មែនពិត ប៉ុន្តែតារាសម្តែង Weir Sukollawat បានធ្វើឱ្យអ្នកគាំទ្រជាច្រើននាក់នៅតែចាត់ទុកថា លោកគឺជាតារាក្មេងវ័យមួយរូប ដែលកំពុងតែទទួលបាននូវការគាំទ្រ ក៏ដូចជាការស្រលាញ់រាប់អានយ៉ាងខ្លាំងក្លាពីសំណាក់ មហាជន ជាពិសេសគឺមិត្តៗយុវវ័យផ្ទាល់តែម្តង។

ទោះបីជាមានអាយុច្រើនដល់ទៅខ្ទង់៣០ហើយយ៉ាងណាក្តី ជារឿយៗលោក Weir Sukollawat តែងតែទទួលបានការសរសើរថាលោកនៅតែសង្ហា និងញញឹមមានមន្តស្នេហ៍ព្រោះតែថ្ពាល់ខួចទាំងសងខាង។ 

ទន្ទឹមនឹងនេះដែរ កាលពីមុនប៉ុន្មានថ្ងៃមុន អ្នកគាំទ្រក៏បានភ្ញាក់ផ្អើលពេលបានឃើញ តារាសម្តែងប្រុសរូបនេះ បង្ហាញពីរូបថតចាស់ៗរបស់ខ្លួនកាលពីសម័យនៅរៀនមហាវិទ្យាល័យ គឺពិតជាសង្ហា។ 

កាលណោះលោក Weir Sukollawat ទើបតែមានអាយុប្រមាណជាជាង ២០ឆ្នាំប៉ុណ្ណោះ ហើយសម្រស់លោកនៅពេលនោះ ក៏បានទាក់ទាញចិត្តក្រមុំៗ ដែលរៀនសម័យជាមួយគ្នាឱ្យលង់ស្នេហ៍មិនតិចនាក់ផងដែរ។

តោះទៅមើលរូបថតចាស់ៗរបស់លោក Weir Sukollawat កាលពីសម័យនៅរៀនមហាវិទ្យាបន្តិចទៅមើល តើស្អាតសង្ហាប៉ុណ្ណា? 

លោក​ Weir Sukollawat

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]