ចិន៖ មនុស្សភាគច្រើនតែងតែប្រើថ្នាំបញ្ចុះលាមក នៅពេលដែលមានផលលំបាក ក្នុងការបន្ទោរបង់ ប៉ុន្ដែសម្រាប់បុរសម្នាក់នៅក្នុងប្រទេសចិនឯណេះវិញ បែរជាប្រើប្រាស់ក្បូនបុរាណទៅវិញ។

គួរឲ្យដឹងថា បុរសខាងលើដែលមានឈ្មោះថា Liu វ័យ៤៩ឆ្នាំ សឹងតែបាត់បង់ជីវិត បន្ទាប់ពីដាក់សត្វអន្ទង់ចូលក្នុងរន្ធគូទ ដែលជឿជាក់ថាវានឹងជួយព្យាបាលជំងឺទល់លាមក។ ដោយកាលពីសប្ដាហ៍មុននេះ លោកបានប្រញាប់ប្រញាល់រត់មកមន្ទីរពេទ្យ នៅពេលដែលអន្ទង់នេះចាប់ផ្ដើម បំផ្លិចបំផ្លាញពោះវៀនរបស់គាត់ នេះបើតាមប្រភពព័ត៌មាន Guangzhou Daily បានរាយការណ៍។

តាមប្រភពបានបញ្ជាក់ឲ្យដឹងទៀតថា លោក Liu ដែលជាអ្នកមកពីតំបន់ Baiyun ក្នុងខេត្ដ Guangdong បានប្រាប់គ្រូពេទ្យថា មិត្ដភក្ដិគាត់បានប្រាប់គាត់ថា ជំងឺគាត់អាចជាសះស្បើយបានដោយប្រើអន្ទង់រស់។ បន្ទាប់ពីបញ្ចូលអន្ទង់ប្រវែង ២០អ៊ីងឬ ៥០សង់ទីម៉ែត្រ តាមផ្នែកខាងក្រោមគាត់រួចមក គាត់ក៏សម្រេចចិត្ដមកកាន់មន្ទីរពេទ្យ ដើម្បីធ្វើការឆែកមើលខ្លួនប្រាណគាត់ នៅពេលដែលពោះគាត់មានសភាព ហើមនិងឈឺយ៉ាងខ្លាំង។

នេះបើតាមសម្ដីគ្រូពេទ្យ បានមានប្រសាសន៍ឲ្យដឹងថា បុរសរូបនេះបានមកដល់មន្ទីរពេទ្យ Guangzhou Dongren ដោយរអ៊ូពីពោះរបស់ខ្លួន ដែលមានសភាពឈឺខ្លាំង ប៉ុន្ដែមិនបានបង្ហើបពីរឿងដែលខ្លួនបានធ្វើនោះទេ។ ឃើញសភាពបែបនេះ គ្រូពេទ្យបានរុញគាត់ចូលទៅក្នុុងបន្ទប់វះកាត់ និងអ្វីដែលធ្វើឲ្យពួកគាត់ភ្ញាក់ផ្អើលនោះ គឺប្រទះឃើញអន្ទង់ប្រវែង ៥០សង់ទីម៉ែត្រនៅក្នុងពោះរបស់បុរសនេះ។

គួរបញ្ជាក់ថា គ្រូពេទ្យបានស្រោចស្រង់ជីវិតបុរសរូបនេះ បានទាន់ពេលវេលា និងពួកគាត់បាននិយាយថា នៅពេលដែលពួកគាត់ វះពោះបុរសនេះគឺអន្ទង់នេះ កំពុងតែស្ថិតនៅក្នុងលាមក និងកំទេចកំទីអាហាររបស់គាត់។

ចុះប្រិយមិត្ដយល់យ៉ាងណាដែរ? និងធ្លាប់ជួបប្រទះរឿងបែបនេះដែរឬទេ?

តែទោះជាយ៉ាងណា មិនគួរណាសាកល្បងវិធីដូចជាបុរសខាងលើនេះនោះទេ គួរណាសួររកដំណោះស្រាយ និងវិធីព្យាបាលពីអ្នកមានជំនាញច្បាស់លាស់ ដូចជាគ្រូពេទ្យ៕

ប្រភព៖  សៀងហៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]