កូរ៉េខាងត្បូង៖ កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសលោក ឆន សុវណ្ណរាជ និងកញ្ញា ឱក សុគន្ធកញ្ញា គឺជាតារាប្រុសស្រី ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីស្រទាប់មហាជន ជាពិសេសគឺក្នុងស្រទាប់យុវវ័យតែម្តង។

បន្ថែមពីលើនេះទៀតនោះ បណ្តាអ្នកគាំទ្រជាច្រើនក៏បានផ្គូផ្គង តារាចម្រៀងទាំងពីរដួងនេះឱ្យក្លាយជាគូស្នេហ៍នឹងគ្នាទៀតផង ដោយជារឿយៗពួកគេតែងតែសរសើរថា អ្នកទាំងពីរសមគ្នាខ្លាំងណាស់ ក៏ដូចជាបង្ហើរពាក្យជូនពរជាច្រើនតាមរយៈបណ្តាញសង្គម សុំឱ្យមួយគូនេះក្លាយជាគូស្នេហ៍ នឹងគ្នាឆាប់ៗផងដែរ។

មួយវិញទៀត តារាទាំងពីរដួងនេះ តែងតែចេញទៅណាមកណាជាមួយគ្នារហូតមិនសូវដាច់គ្នានោះទេ ទាំងក្នុងកម្មវិធីប្រគំតន្រ្តីធំៗ ឬការច្រៀងក្នុងកម្មវិធីនានា ក៏ដូចជាដំណើរកម្សាន្តជាដើម។

ជាក់ស្តែងថ្មីៗនេះ អ្នកទាំងពីរបានធ្វើដំណើរកម្សាន្តទៅកោះរ៉ុងសន្លឹម ជាមួយគ្នាយ៉ាងផ្អែមល្ហែម ហើយកាលពីយប់មិញនេះ លោក ឆន សុវណ្ណរាជ ក៏បានបណ្តើរកញ្ញា ឱក សុគន្ធកញ្ញា ចេញទៅច្រៀងនៅឯប្រទេសកូរ៉េខាងត្បូងឯណោះ។ 

គួរឱ្យដឹងដែរថា នេះមិនមែនជាលើកទី១ទេ ដែលតារាចម្រៀងល្បីឈ្មោះទាំងពីរដួងចេញទៅច្រៀងនៅប្រទេសកូរ៉េ ដោយកាលពីលើកមុន សុគន្ធកញ្ញា ក៏បានបង្ហោះរូបថតមួយសន្លឹក ដោយមានការដាក់ដៃផ្គុំគ្នា ជារាងបេះដូងសងខាងម្នាក់ផងដែរ។ ហើយដៃម្ខាងទៀតនោះត្រូវបានអ្នកគាំទ្រជឿជាក់ ១០០ភាគរយ ថាជាដៃរបស់ ឆន សុវណ្ណារាជ៕ 

ទស្សនារូបភាពខាងក្រោម៖

រូបភាពចេញដំណើរទៅកូរ៉េកាលពីយប់មិញ
រូបភាពទៅកូរ៉េកាលពីលើកមុន
នៅកោះរ៉ុងសន្លឹម
ក្នុងកម្មវិធីប្រគុំតន្រី្ត
ច្រៀងតាមកម្មវិធីមង្គលផ្សេងៗ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ