ភ្នំពេញ៖ តារាដ៏ស៊ិចស៊ី និងពោរពេញដោយសមត្ថភាពលើវិថីសិល្បៈរបស់ប្រទេសថៃ កញ្ញា Pui Fai AF នឹងបង្ហាញវត្តមានជាលើកដំបូងក្នុងកម្មវិធីប្រគំតន្ត្រី «Anchor Fun Zone» របស់ស្ថានីយទូរទស្សន៍PNN។

ការសម្តែងនៅលើឆាកប្រគំតន្ត្រីនៅថ្ងៃអាទិត្យ ទី២៣ ខែមេសា នេះ កញ្ញានឹងលើកយកបទចម្រៀងល្បីៗជាច្រើនបទរបស់កញ្ញា មកបង្ហាញជូនប្រិយមិត្តទស្សនិកជនកម្ពុជា។

តារាវ័យ២៩ឆ្នាំរូបនេះ ត្រូវបានគេទទួលស្គាល់ថា ជាតារាមួយដួងដែលមានរូបសម្បត្តិស្រស់ស្អាត មានភាពស៊ិចស៊ីយ៉ាងទាក់ទាញ និងមានទេពកោសល្យជាច្រើនក្នុងវិស័យសិល្បៈ ដូចជាច្រៀងចម្រៀង សម្តែង ពិធីការនីជាដើម។

ដោយឡែកសម្រាប់ការសម្តែងនៅលើឆាកតន្ត្រី Anchor Fun Zone របស់PNN នារាត្រីថ្ងៃអាទិត្យនេះ កញ្ញានឹងនាំយកនូវស្ទីលថ្មី ប្លែក និងភាពសប្បាយរីករាយ ដើម្បីបម្រើអារម្មណ៍ប្រិយមិត្តទស្សនិកជនកម្ពុជាមិនឲ្យខកបំណងឡើយ។

ក្រៅពីកញ្ញា Pui Fai AF ក៏នៅមានវត្តមានតារាចម្រៀងកម្ពុជារបស់យើងចូលរួមផងដែរ ដូចជា កញ្ញា សុខ សីឡាលីន លោក វង់ តារារតនា និង លោក វ៉ាន់ ផល្លី។

កម្មវិធីប្រគំតន្រ្តី Anchor Fun Zone មានផ្សាយផ្ទាល់នៅរៀងរាល់ថ្ងៃអាទិត្យ ចាប់ពីវេលាម៉ោង ៨រហូតទៅដល់ម៉ោង១០យប់ នៅលើកញ្ចក់ទូរទស្សន៍PNNតែមួយគត់។ លោកអ្នកក៏អាចចូលរួមទស្សនាដោយផ្ទាល់ និងសេរីនៅស្ទូឌីយោរបស់PNNក្នុងសង្កាត់ព្រែកព្នៅ៕

សូមទស្សនាឈុតខ្លី៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]