កូរ៉េខាងត្បូង៖ តារាសម្តែងស្រី Lee Tae Im បានសារភាពថានាងពិតជាបានសម្រកទម្ងន់ ដោយការតមអាហារពិតមែន បើធៀបទៅនឹងរាងពីមុនរបស់នាង ដែលបានថតជាមួយតារាដទៃទៀត គឺអាចបញ្ជាក់បានថារូបរាងនាងគឺមានការផ្លាស់ប្តូរច្រើនមែនទែន។
គួរឲ្យដឹងថា កាលពីថ្មីៗកន្លងទៅនេះ កញ្ញា Lee Tae Im បានចូលរួមនៅក្នុងកម្មវិធី “Video Star” របស់ទូរទស្សន៍MBC ដោយក្នុងនោះ នាងបានលើកឡើងថា នាងញុំាបាយត្រឹមតែ៣ស្លាបព្រាបាយតែប៉ុណ្ណោះក្នុងមួយថ្ងៃ អស់រយៈពេល៦ខែ។
តារាស្រីរូបនេះ ក៏បានបន្ថែមទៀតថា នាងធ្លាប់បានថតស្ពតពាណិជ្ជកម្មមួយ ឲ្យសួនទឹកមួយកន្លែងរយៈពេលខ្លី បន្ទាប់ពីនេះនាងក៏បានឡើងទម្ងន់ រហូតទៅដល់ ៤គីឡូក្រាម ក្នុងអំឡុងពេលថតខ្សែភាពយន្ត ចំណងជើងថា «Specail Investigation Units» កាលពីអំឡុងឆ្នាំ២០១១។
នាងបន្តថា៖«ខ្ញុំធ្លាប់បានថតម៉ូត ជាមួយនឹងតារាស្រី Park Han Byul និង Lee Chae Young ដោយពួកគេបានបញ្ចេញរូបរាងយ៉ាងស្លីម ហើយខ្ញុំក៏មានអារម្មណ៍ថាបាក់មុខ នឹងរូបរាងខ្លួនឯង នៅពេលដែលឈរនៅជិតពួកគេ។ ខ្ញុំពិបាកចិត្តណាស់ រហូតដល់ថ្នាក់យំថែមទៀតផង។»
ក្នុងនោះដែរ ភ្ញៀវកិត្តិយសដែលចូលរួមនៅក្នុងកម្មវិធីជជែកកម្សាន្ត ក៏បានសម្តែងពីការព្រួយបារម្ភចំពោះសុខភាពរបស់នាង Lee Tae Im ជាខ្លាំង ក្រោយពីដឹងថា នាងតមអាហារ ដោយញុំាបាយតែ៣ស្លាបព្រាបាយក្នុងមួយថ្ងៃ អស់រយៈពេល៦ខែ សឹងមិនគួរឲ្យជឿ។
ជាការពិតណាស់ ដោយក្នុងនោះក៏មានបណ្តាអ្នកលេងបណ្តាញសង្គមជាច្រើន កត់សម្គាល់ឃើញថា រូបថតនាពេលបច្ចុប្បន្នរបស់ អ្នកនាង Lee គឺមានរូបរាងស្គមខ្លាំង ហួសពីពាក្យថាស្លីម ដោយនិយាយខ្លីៗថា ដូចជាមនុស្សមានជម្ងឺច្រើនជាង៕
រូបបច្ចុប្បន្ន
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]