សឹង្ហបុរី៖ បន្ទាប់ពីបានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា និងបានបង្កើតកូនប្រុសដ៏ស្រស់ស្អាតម្នាក់រួចមក នាង Fann Wong និង លោក Christopher Lee ដែលបច្ចុប្បន្នគេឃើញថា គ្រួសាររបស់ពួកគេ ពិតជារស់នៅជាមួយគ្នាយ៉ាងមានសេចក្តីសុខណាស់។

ដោយកាលពីម្សិលមិញនេះ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់អ្នកនាង Fann Wong បានបង្ហោះរូបកូនប្រុសសំណព្វចិត្តរបស់ខ្លួនដែលមានឈ្មោះថា Zed Lee ផងដែរ ពេលគេកំពុងតែលេងកម្សាន្តនៅសួនកុមារ Kidzland។

មិនតែប៉ុណ្ណោះ ក៏បានបង្ហាញពីសកម្មភាពជាគ្រួសាររបស់ពួកគេ ដែលមានឪពុកម្តាយ និងកូន កំពុងតែលេងប្រលែងជាមួយគ្នាយ៉ាងសប្បាយរីករាយគួរឱ្យច្រណែនទៀតផង។

ធ្មេចបើកៗតែមួយភ្លែតសោះ មិននឹកស្មានថាកូនប្រុសរបស់នាង Fann Wong និង លោក Christopher Lee ធំលឿនដល់ម្លឹង ហើយថែមទាំងគួរឱ្យស្រលាញ់ខ្លាំងណាស់មិនចាញ់កូនតារាៗផ្សេងទៀតនោះឡើយ៕

តោះទៅមើលកូនប្រុស របស់តារាប្រុសស្រីទាំងពីរដួងនេះ បន្តិចទៅមើលធំប៉ុណ្ណាដែរហើយ៖

រូបអនុស្សាវរីយ៍របស់គ្រួសាររបស់ពួកគេ
នាង Fann Wong និង លោក Christopher Lee

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]