ភ្នំពេញ ៖ កម្លាំងនគរបាល ប៉ុស្ដិ៍ទឹកល្អក់ ទី២ និងប៉ុស្ដិ៍បឹងកក់ទី១ នៃអធិការដ្ឋាននគរ បាលខណ្ឌទួលគោក កាលពីល្ងាចនិងយប់ថ្ងៃ ទី២ ខែមីនា ឆ្នាំ២០១២  បានឃាត់ខ្លួនជន សង្ស័យ៣នាក់ពីបទចែកចាយនិងសេពគ្រឿងញៀន ក្នុងនោះមានម្នាក់ជានិស្សិតឆ្នាំទី៣ រៀននៅសាកល វិទ្យាល័យជាតិគ្រប់គ្រង ផ្នែកធនាគារ និងពីរនាក់ផ្សេងទៀត ម្នាក់ជា អ្នកប៉ះកង់និងម្នាក់ទៀតជាសិស្ស ។

យោងតាមប្រភពព័ត៌មានពីមន្ដ្រីនគរ បាលខណ្ឌទួលគោក បានឱ្យដឹងថា កាលពី វេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី២ ខែ មីនា ឆ្នាំ២០១២  កម្លាំង នគរបាលប៉ុស្ដិ៍ទឹក ល្អក់ទី២ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះជា ហួរ អាយុ២៧ឆ្នាំ មុខរបរជាអ្នក ប៉ះកង់ រស់នៅផ្ទះលេខ១០៥E3 ផ្លូវលេខ ១២២ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ហើយសមត្ថកិច្ចឃាត់ខ្លួននៅតាមបណ្ដោយ ផ្លូវលេខ២៦៥ កែងផ្លូវលេខ១៥០ សង្កាត់ទឹកល្អក់ទី២ ខណ្ឌ ទួលគោក ។

សមត្ថកិច្ចបានបន្ដថា ការឃាត់ខ្លួននេះ បានធ្វើឡើងខណៈដែលជនសង្ស័យបានហៅ ម៉ូតូឌុបជិះទៅទិញថ្នាំញៀននៅមុខមន្ទីរពេទ្យលោកសង្ឃ ស្ថិតនៅភូមិត្រញំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ហើយពេលជិះ ម៉ូតូត្រឡប់មកវិញ ជួបសមត្ថកិច្ចដែលកំពុងយាមល្បាត ក៏មានការភិតភ័យ ហើយសមត្ថកិច្ចសង្ស័យ ក៏ធ្វើការឃាត់ខ្លួនតែម្ដងទៅ និងដកហូត ថ្នាំក្រាមពណ៌សមួយថង់។ ដោយឡែក នៅវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី២ ខែមីនា នៅតាមបណ្ដោយផ្លូវលេខ២៧៣ ក្រុមទី១៣ សង្កាត់បឹងកក់ទី១ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យពីរនាក់ រួមមានទី១ ឈ្មោះតាន់ បូរី អាយុុ២៥ឆ្នាំ ជានិស្សិតឆ្នាំទី៣ សាកលវិទ្យាល័យជាតិគ្រប់គ្រង ផ្នែកធនាគារ ស្នាក់នៅផ្ទះជួលមួយកន្លែង ក្នុងសង្កាត់បឹងកក់ទី១ និងជន សង្ស័យម្នាក់ ទៀតឈ្មោះសុខ រក្សា អាយុ២៩ឆ្នាំ ជាសិស្សថ្នាក់ទី១២ ស្នាក់នៅសង្កាត់ទឹកល្អក់ ទី៣ ខណ្ឌទួលគោក ។

សមត្ថកិច្ចបានឱ្យដឹងថា ក្រោយការឃាត់ ខ្លួន សមត្ថកិច្ចបានដកហូតថ្នាំក្រាមពណ៌ស មួយថង់និងម៉ូតូ ម៉ាកC125 ស៊េរី២០០៤ ឡើង ២០០៨ ពាក់ស្លាកលេខកំពង់ចាម 1A-8324 ជាមួយនិងទូរស័ព្ទមួយគ្រឿង ទៀត ។
សមត្ថកិច្ចបានបន្ដថា ការឃាត់ខ្លួនជន សង្ស័យទាំងពីរនាក់នេះ បានធ្វើឡើងខណៈ ដែលជនសង្ស័យបានជិះម៉ូតូឌុបគ្នាទៅទិញ ថ្នាំញៀន នៅម្ដុំស្ថានីយប្រេងឥន្ធនៈតេលា ក្នុងសង្កាត់បឹងកក់ទី១ ។ 
បច្ចុប្បន្នជនសង្ស័យទាំង៣ ត្រូវបានឃុំ ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរ បាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ។

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]