(ភ្នំពេញ)៖ បន្ទាប់ពីកើតមានរឿងយល់ច្រឡំរហូតផ្ទុះការរិះគន់លើលោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោចង្វារចំពោះករណីដែលថាលោក ឃ្លាំង ហួត បានចំណាយប្រាក់ផ្ទាល់ខ្លួនជាង១ពាន់ដុល្លារ (៣៧០០ AED លុយអារ៉ាប់) ទិញស្បែកជើងផ្ញើតារាសម្តែងស្រីអ្នកនាង ចន ច័ន្ទលក្ខិណា ធ្វើជាការដូចឆ្នាំថ្មីនោះភ្លាមៗនេះដែរគេសង្កេតឃើញមានការចេញមុខបកស្រាយបញ្ជាក់ការពិតពីសំណាក់លោក ឃ្លាំង ហួត ម្តងរួចមកហើយលើករណីខាងលើនេះ។

ជាមួយគ្នានៃការចេញមុខបញ្ជាក់ការពិតពីសំណាក់លោក ឃ្លាំង ហួត នេះដែរនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់អនាគតស្វាមីអ្នកនាង ចន ច័ន្ទលក្ខិណា គឺលោក ហេង ឡុង ក៏បានបង្ហាញពីអារម្មណ៍សោកស្តាយម្តងដែរចំពោះការយល់ច្រឡំនេះដោយហេតុថាស្បែកជើងដែលលោក ឃ្លាំង ហួត ទិញឲ្យអ្នកនាង ចន ច័ន្ទលក្ខិណា នោះគឺជាការផ្តាំផ្ញើររបស់លោកប៉ុណ្ណោះ។ ចំណែកលុយដែលត្រូវបានចំណាយទិញ វាជាការចំណាយរបស់លោកដោយផ្ទាល់ពោលគឺពុំមានពាក់ព័ន្ធជាមួយលោក ឃ្លាំង ហួត ឡើយ។

បន្ថែមលើនេះលោក ហេង ឡុង បានបញ្ជាក់ថា “បងប្រុសខ្ញុំសោកស្តាយណាស់ដែលមានរឿងយល់ច្រលំ​បែបនេះខ្ញុំមិនចង់បកស្រាយទេ ដោយសារតែកុំឲ្យព័ត៌មាន​កាន់តែវែងទៅៗការបកស្រាយរបស់បងគឺគ្រប់គ្រាន់ឲ្យមហាជន គាត់ថ្លឹងថ្លែងពីការបំភ្លៃនិងកេងចំណេញរបស់សារព័ត៌មានហើយ។ អគុណដែលបងប្រុសតែងជួយដល់សង្គមកន្លងមក ខ្ញុំមិនដែលទិញអ្វីដែលមានតំលៃជូនគាត់(ចន ច័ន្ទលក្ខុណា)ទេ ហេតុដូចនេះហើយទើបខ្ញុំដាច់ចិត្តផ្ញើរបង ទិញជាកាដូរឆ្នាំថ្មីសម្រាប់ប្រពន្ធរបស់ខ្ញុំ”

តាមរយៈការបកស្រាយបញ្ជាក់របស់លោក ឃ្លាំង ហួត កាលពីថ្ងៃផ្ទុះរឿងភ្លាមៗ ដ៏ដូចជាការបកស្រាយបន្ថែម របស់លោក ហេង ឡុង ដែលជាស្វាមីឥតខាន់ស្លារបស់អ្នកនាង ចន ច័ន្ទលក្ខិណា អាចបង្ហាញឲ្យកាន់តែច្បាស់ថា ស្បែកជើងមួយគូ មានតម្លៃជាង១ពាន់ដុល្លារ (១០០៧ដុល្លារអាមេរិក) ដែលលោក ឃ្លាំង ហួត មានឋានៈរហូតដល់ទៅជា អភិបាលខណ្ឌជ្រោយចង្វា ខំប្រឹងយួរតាំងពីប្រទេសអារ៉ាប់ មកដល់ប្រទេសកម្ពុជា និងជាកាដូរជូនដល់ ចន ច័ន្ទលក្ខិណា នោះ ពុំមែនជាការចំណាយលុយផ្ទាល់ខ្លួន របស់លោក ឃ្លាំង ហួត ទិញឲ្យនាងឡើយ ពោលគឺជាការទិញតាមបណ្ដាំរបស់ ស្វាមីនាង គឺលោក ហេង ឡុង ដែលបានប្រាប់ឲ្យ លោក ឃ្លាំង ហួត ទិញផ្ញើឲ្យភរិយារបស់ខ្លួន។

ប៉ុន្តែខណៈដែល លោក ឃ្លាំង ហួត ក៏ដូចជា លោក ហេង ឡុង បានចេញមុខបកស្រាយជម្រះចម្ងល់ មហាជនរួចហើយនោះ គេនៅមិនទាន់ឃើញ ម្ចាស់សាមីខ្លួន គឺអ្នកនាង ចន ច័ន្ទលក្ខិណា ចេញមុខបង្ហាញឲ្យបានច្បាស់ ក្នុងរឿងនេះឡើយ ពោលកាលពីរឿងនេះផ្ទុះឡើងភ្លាមៗ នាងគ្រាន់តែប្រតិកម្ម លើតម្លៃ ដែលបណ្ដាញសារព័ត៌មានមួយចំនួន មានការយល់ច្រឡំតែប៉ុណ្ណោះ៕

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា