សង្គមរបស់យើងនាពេលបច្ចុប្បន្ននេះ បានក្លាយទៅជាសង្គមមួយដ៏ទំនើប ជាពិសេសរូបរាងកាយដ៏ស្រស់ស្អាត គឺជាក្តីប្រាថ្នារបស់បុរសស្រ្តីគ្រប់ៗរូប។

បើសម្រាប់នារីៗវិញ ពិតជាមានភាពភ័យខ្លាចណាស់ នៅពេលមានរូបរាងធាត់ជ្រុល ឬស្គមជ្រុលពេក ដែលជាហេតុធ្វើឱ្យពួកនាងមានការព្រួយបារម្ភថា នឹងគ្មានបុរសណាម្នាក់មកស្រលាញ់នោះឡើយ។

ចុះអ្នកធ្លាប់ដឹងទេថា តើបុរសចូលចិត្តស្រីៗដែលមានរូបរាងស្គម ឬក៏ធាត់?

ស្ត្រីជាច្រើនបានបាត់បង់ភាពជឿជាក់របស់ពួកគេ នៅពេលដែលបានដឹងថាបុរសម្នាក់ដែលខ្លួនស្រលាញ់នោះ មិនចូលចិត្តរូបរាងរបស់នាង។

តទៅនេះយើងនឹងព្យាយាមរកចម្លើយថា តើបុរសចូលចិត្តស្រីធាត់ ឬស្រីដែលមានរូបរាងស្គម? 

១) កាលពីសម័យដើម៖ នៅពេលដែលយើងជីកកាយប្រវត្តិសាស្រ្តរបស់បុរស ក៏បានរកឃើញហេតុផលមួយចំនួនថា បុរសភាគច្រើនគឺចូលចិត្តស្រ្តីណា ដែលមានសមត្ថភាពបន្តពូជល្អ។ វាជាធម្មជាតិរបស់បុរសគ្រប់ៗរូប តាំងពីសម័យបុរេប្រវត្តិមក។ ហេតុដូច្នេះហេតុផលនេះ នឹងជួយឱ្យពួកគេងាយសម្រេចចិត្តថា ស្ត្រីដែលមានលក្ខណៈសម្បតិ្តមួយនេះ នឹងអាចរួមជីវិតជាដៃគូជាមួយគេបាន ឬមិនបាន។

២. ទស្សនៈយល់ឃើញពីសម្រស់៖ ពិតណាស់ទស្សនៈយល់ឃើញទាក់ទងទៅនឹងសុខភាពសម្រស់របស់ស្រ្តី តែងតែមានភាពផ្លាស់ប្តូរទៅតាមអាយុ។ បើក្រឡេកទៅមើលពីអតីតកាលវិញ ចំពោះសុភាពនារីដែលមានរូបរាងធាត់ ត្រូវបានគេចាត់ទុកថា ជានារីដែលមានស្រស់ស្អាតបំផុត។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី បើសម្រាប់បុរសវិញភាគច្រើនវិញ តែងមានទស្សនៈយល់ឃើញខុសៗគ្នា ទៅលើភាពស្រស់ស្អាតរបស់ស្រ្តី។ អាចនិយាយបានថា ការស្រលាញ់ចូលចិត្តនេះ គឺទៅតាមនារីដែលនៅក្នុងក្តីសុបិនរបស់ពួកគេជាដើម។ 

៣) ស្រីស្គម៖ នៅពេលដែលយើងនិយាយដល់ស្រីស្គម គឺមានន័យទៅដល់ស្រីៗដែលមានរាងតូចស្តើង។ នារីៗប្រភេទនេះគឺទទួលបានការទាក់ទាញ ពីសំណាក់បុរសជាច្រើននាក់នៅពេលបច្ចុប្បន្ននេះ។

៤) ស្រីធាត់៖ ជាថ្មីម្តងទៀត នៅពេលដែលស្ត្រីមានអាយុកាន់តែច្រើន រូបរាងក៏តែងតែមានការផ្លាស់ប្តូរទៅតាមនោះដែរ។ បុរសជាច្រើនដែលចូលចិត្តស្រីស្គមៗនៅពេលដែលពួកគេតាមញ៉ែ តែគេនឹងចូលចិត្តស្រីធាត់ជាងនៅពេលត្រូវការរួមភេទ។

៥) មួយក្នុងចំណោមទាំងពីរនេះ៖ ប្រភេទស្ត្រីដែលបុរសភាគច្រើន ត្រូវបានជ្រើសរើសជាដៃគូជីវិតគឺជាស្ត្រីដែលមានសុខភាពល្អគ្រប់គ្រាន់អាចបង្កើត និងចិញ្ចឹមគ្រួសារដ៏កក់ក្តៅមួយបានយ៉ាងល្អ។ នេះគឺជាកត្តាដ៏សំខាន់បំផុតដែលជួយជម្រុញឱ្យបុរសជ្រើសយកនារីៗធាត់ឬស្គម មកធ្វើជាគូស្នេហ៍របស់ពួកគេ។

៦) ជម្រៅចិត្តបុរស៖ ទាំងអស់នេះមានការរំពឹងទុកថា រាងកាយដែលស្អាតគឺបង្កប់ទៅដោយភាពទាក់ទាញ ដូច្នេះវានឹងនាំអារម្មណ៍របស់បុរសឆ្ពោះទៅរកស្ត្រីម្នាក់ដែលមានលក្ខណៈសម្បតិ្តដ៏អស្ចារ្យនេះ ដើម្បីបង្កើតនូវទំនាក់ទំនងដ៏ល្អឥតខ្ចោះមួយ។ វាអាចមានភាពខុសគ្នាពីបុរសម្នាក់ទៅបុរសម្នាក់ ថាតើពួកគេនឹងចូលចិត្តស្រីធាត់ ឬស្គម។  

រូបតំណាង

ទន្ទឹមនឹងនេះតាមការសិក្សាស្រាវជ្រាវថ្មីរបស់សាកលវិទ្យាល័យ Aberdeen បានបង្ហាញឱ្យដឹងថាបុរសភាគច្រើន គឺស្វែងរកស្ត្រីដែលមានរាងស្គមស្តើង ព្រោះពួកនាងមើលទៅគួរឱ្យទាក់ទាញហើយក្មេងស្អាត ជាពិសេសគឺនារីដែលមានអាយុចន្លោះចាប់ពី១៧ទៅ២០ឆ្នាំ។

តាមការស្រាវជ្រាវបានធ្វើតេស្តទៅលើមនុស្សច្រើនជាង១,៣០០នាក់ ទាំងបុរស និងស្ត្រីដែលមកពីចក្រភពអង់គ្លេស និងបណ្តាប្រទេសនានាចំនួន៩ផ្សេងទៀត បានឱ្យដឹងថាក្នុងចំណោមរូបភាព របស់ស្រ្តីមានរូបរាងផ្សេងៗគ្នាចំនួន២១សន្លឹកដែលបានដាក់បង្ហាញ ភាគច្រើនគឺរូបភាពស្រីស្គម ទទួលបានការចាប់អារម្មណ៍ខ្លាំងជាង ចំណែកឯស្រីដែលមានរូបរាងធាត់ គឺមិនសូវទទួលបានភាពទាក់ទាញខ្លាំងនោះទេ។

យោងតាមលោកសាស្រ្តាចារ្យ John Speakman ដែលជាអ្នកសម្របសម្រួលការសិក្សានេះក៏បានឱ្យដឹងថា នៅពេលដែលបុរសសម្លឹងមើលទៅនរណាម្នាក់ រាងកាយគឺពិតជាមានភាពទាក់ទាញណាស់ នៅក្នុងក្រសែភ្នែករបស់ពួកគេ។ ចំណុច២សំខាន់ៗទៀតដែលត្រូវបានរាប់បញ្ចូលមិនអាចខ្វះបាននោះគឺ អាយុ និងការមានកូន៕

ចុះប្រិយមិត្តទាំងអស់គ្នាវិញយល់យ៉ាងណាដែរ? ស្រលាញ់នារីៗម៉ាប់ៗ ឬនារីៗដែលមានរូបរាងស្គមៗ? 

ប្រភព៖ dailymail  & boldsky 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]