សាច់ថ្ពាល់ពេញល្អ អាចជួយបង្កើនសម្រស់របស់អ្នកបានមួយកម្រិត ជាពិសេស សម្រាប់អ្នកមានមុខផត  ឬមានសាច់មុខយារធ្លាក់។

ថ្ងៃនេះយើងនឹងនាំប្រិយមិត្ត មកតាមដានវិធីសាស្រ្តមួយចំនួនដូចខាងក្រោម ដែលអាចជួយបង្កើនសាច់ថ្ពាល់របស់អ្នក  ត្រឹមរយៈពេលមួយសប្តាហ៍ប៉ុណ្ណោះ ដោយមិនចាំបាច់ឆ្លងកាត់មុខកាំបិតឡើយ៖

# ក្បាច់យូហ្គា

អ្នកអាចអនុវត្តក្បាច់យូហ្គាដូចខាងក្រោម ដើម្បីបង្កើនសាច់ថ្ពាល់ ព្រមទាំងអាចបំបាត់នូវភាពជ្រីវជ្រួញបានថែមទៀតផង៖

• ដាក់ម្រាមដៃចង្អុលលើឆ្អឹងថ្ពាល់សងខាង  រួចយកដៃលុញ និងម៉ាស្សាជារង្វង់ ឲ្យបានមួយនាទី

• បន្ទាប់មករុញម្រាមដៃទៅមុខបន្តិច ឲ្យកៀកនឹងច្រមុះ រួចម៉ាស្សាលុញត្រង់នោះ ជារាងរង្វង់ឲ្យបាន ១នាទីទៀត

• បន្ទាប់មកទៀតដាក់ម្រាមដៃ មកក្រោមឆ្អឹងថ្ពាល់វិញ រួចម៉ាស្សាជារង្វង់យឺតៗ

អ្នកគួរតែ ធ្វើវាដដែលៗមួយថ្ងៃ ឲ្យបាន ៤ ដង ទើបឆាប់ទទួលបានលទ្ធផល

# លំហាត់ប្រាណសាច់មុខ

• អង្គុយឲ្យត្រង់ រួចហារមាត់ ហើយទាញបបូរមាត់ចូលក្នុង បន្ទាប់មកប្រឹងទាញមាត់ញញឹមឲ្យបានវែង តាមដែលអាចធ្វើទៅបាន។ នៅឲ្យស្ងៀមឲ្យបាន ១នាទី ព្រមទាំងអនុវត្តមួយថ្ងៃឲ្យបាន ៣ដង។

• ដកដង្ហើមឲ្យវែងតាមមាត់ រួចទប់ខ្យល់នៅក្នុងមាត់ កុំលេបចូលពោះឲ្យសោះ ឲ្យបាន ៤០ ទៅ ៥០ វិនាទី សឹមបង្ហើបមាត់ឲ្យខ្យល់ចេញបន្តិចម្តងៗ និងគួរអនុវត្តមួយថ្ងៃ ឲ្យបាន ៣ ដង។ ការទប់ខ្យល់ អាចបន្តឹងសាច់ថ្ពាល់ និងសាច់មុខរបស់អ្នកបាន។

• ញញឹមចេញធ្មេញឲ្យធំ ព្រមទាំងប្រើបាតដៃទាញឲ្យខ្លាំងផង ឲ្យបាន ៥ វិនាទី សឹមធ្វើ ២ ដងទៀតឡើងវិញ។ អ្នកគួរអនុវត្ត ដដែលៗឲ្យបាន ៣ ដងថែមទៀត ដើម្បីឆាប់ឡើងសាច់មុខ។

# ទន្ទឹមនឹងនោះដែរ អ្នកអាចប្រើប្រាស់ឱសថធម្មជាតិមួយចំនួនបន្ថែម ដើម្បីឲ្យឆាប់ទទួលបានប្រសិទ្ធភាពផងដែរ។ ក្នុងនោះមានដូចជា ប្រទាលកន្ទុយក្រពើ ប្រេងអូលីវ ទឹកឃ្មុំលាយជាមួយទឹកដោះគោ និងប្រេងដូង ដោយអ្នកគ្រាន់តែជ្រើសរើសមួយមុខណាក៏បាន ដើម្បីយកមកលាប និងធ្វើការម៉ាស្សាសាច់ថ្ពាល់លើផ្ទៃមុខមួយថ្ងៃ ឲ្យបានយ៉ាងតិចណាស់ក៏ ២ដងដែរ ដើម្បីទទួលបានលទ្ធផលជាទីគាប់ចិត្ត៕ 

ប្រភព៖ Beauty Health Tips

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]