កូរ៉េខាងត្បូង៖ តារាចម្រៀង នៅក្នុងផលិតកម្មរស្មីហង្សមាស ដែលកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ទស្សនិកជនតាមរយៈបទ «សុំប៉ះ» កាលពីម្សិលមិញនេះ លោក STEP បានធ្វើដំណើរទៅដល់ទឹកដីប្រទេសកូរ៉េខាងត្បូងហើយ ក្រោយពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរយើង ទើបតែបានបញ្ចប់ទៅថ្មីៗ។

នៅព្រឹកនេះ តាមរយៈបណ្តាញទំនាក់ទំនងសង្គម និងអ៊ីនស្តារក្រាមរបស់តារាចម្រៀងវ័យក្មេងលោក STEP បានប្រាប់ថា៖ « អរុណសួស្តីពីសេអ៊ូល (Good morning from Seoul)» ព្រមជាមួយនឹងរូបថតញញឹម នៅព្រលានយន្តហោះ Incheon ។

មិនតែប៉ុណ្ណោះលោក STEP ក៏បានផ្តាំផ្ញើក្តីនឹករលឹកទៅកាន់បងប្អូនខ្មែរយើង ដែលរស់នៅប្រទេសកូរ៉េផងដែរ។ ការធ្វើដំណើរទៅប្រទេសកូរ៉េលើកនេះរបស់លោក STEP និងក្រុមការងារគឺដើម្បីទៅច្រៀងនៅទីនោះ ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៣ខែមេសា ខាងមុខនេះ។ 

គួរឱ្យដឹងដែរថា លោក STEP ត្រូវបានអ្នកគាំទ្រភាគច្រើនថា លោកមានមុខមាត់ស្រដៀងទៅនឹង លោកRain តារាចម្រៀងដ៏ល្បីរបស់កូរ៉េ ហើយលោកក៏បានប្រែខ្លួនជាអ្នករាំ មកជាអ្នកនិពន្ធ និងអ្នកចម្រៀងរហូតទទួលបានការគាំទ្រយ៉ាងខ្លាំង៕

ទស្សនារូបភាពខាងក្រោមដូចតទៅ៖ 

លោក Step និងក្រុមមិត្តភក្តិ ដែលបានធ្វើដំណើរទៅប្រទេសកូរ៉េជាមួយគ្នា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

STEP