អាមេរិក៖ អ្នកដែលធ្លាប់តាមដានការប្រកួតកីឡាវាយក្នុងទ្រុង នៃស្ថាប័ន UFC ប្រាកដជាស្គាល់ច្បាស់ហើយនូវកីឡាការនីដែលជាជើងខ្លាំង ធ្លាប់បំបាក់គូប្រកួតជាច្រើន ហើយក៏ជាអតីតម្ចាស់ខែ្សក្រវ៉ាត់ UFC  គឺកីឡាការនី Ronda Rousey។ 

ថ្មីៗនេះ សារព័ត៌មានឌែលីម៉ែល បានចុះផ្សាយថា កីឡាការិនីរូបនេះបានសម្រាកពីអាជីពជាអ្នកវៃក្នុងទ្រុងបណ្តោះអាសន្ន បន្ទាប់ពីនាងបានចាញ់២ដងជាប់គ្នា  ហើយបច្ចុប្បន្ននេះ នាងបានចាប់ផ្ដើមការងារថ្មីមួយទៀត ជាតារាសម្ដែងវិញម្ដង។ 

អតីតម្ចាស់ខែ្សក្រវ៉ាត់ក្នុងស្ថាប័ន UFC ត្រូវបានគេសង្កេតឃើញក្នុងទឹកដីសហរដ្ឋអាមេរិក ហើយអ្វីដែលធើ្វឲ្យគ្រប់គ្នាចាប់អារម្មណ៍ខ្លាំងនោះ គឺនាងមានចិញ្ចៀនក្នុងដៃរបស់នាង។

នៅពេលដែល Rousey ត្រូវបានគេចោទសួរអំពីចិញ្ចៀនដែលនាងពាក់ក្នុងដៃនោះ នាងក៏បាននិយាយថា៖ «ខ្ញុំបានភ្ជាប់ពាក្យជាមួយ Travis Browne ហើយឆាប់ៗនេះ ពួកយើងនឹងរៀបការជាមួយគ្នា»។ 

សូមបញ្ជាក់ផងដែរថា Travis Browne គឺជាកីឡាករវាយក្នុងទ្រុងម្នាក់របស់ស្ថាប័ន UFC ដែលបានប្រឡូកក្នុងស្ថាប័នមួយនេះកាលពីឆ្នាំ២០១០ ប៉ុន្ដែរូបគេទើបតែទទួលបរាជ័យ ដោយសន្លប់ក្នុងទឹកទី២ ក្រោមថ្វីដៃកីឡាករ Derrick Lewis កាលពីខែកុម្ភៈ ថៃ្ងទី១៩ កន្លងទៅ។

Ronda Rousey គឺជាកីឡាការនីម្នាក់ដែលមានទេពកោសល្យ និងសមត្ថភាពខ្ពស់ ក្នុងការប្រកួត ព្រមទាំងមានឈ្មោះបោសសម្លេងជុំវិញពិភពលោកថែមទៀតផង។ 

ជាមួយនឹងសម្រស់ដ៏ស្រស់ស្អាតរបស់នាង Rousey ក៏ធ្លាប់ប្រឡូកក្នុងខ្សែភាពយន្ដ Hollywood ផងដែរ ដែលប្រិយមិត្ដភាគច្រើន បានឃើញរូបនាងសម្ដែងក្នុងរឿង Fast and Furious 7 ដែលជាខ្សែភាពន្ត ទទួលបានការគាំទ្រខ្លាំងពីសំណាក់មនុស្សទូទាំងពិភពលោក៕ 

ប្រភព៖ The Sun

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]