ថៃ៖ នៅមិនទាន់ចប់ងាយៗនៅឡើយទេ សម្រាប់ករណីជាប់ពាក់ព័ន្ធនឹងរឿងក្តីការជួញដូរគ្រឿងញៀន និងរឿងកខ្វក់របស់លោក Benz Racing ស្វាមីតារាសម្តែងស្រីល្បីល្បាញនាង Pat Napapa។

ដោយកាលពីថ្ងៃទី២០មេសា ម្សិលមិញនេះ វេលាម៉ោង២រសៀលនាង Pat Napapa បានធ្វើដំណើរទៅកាន់ទីស្នាក់ការ និងប្រឆាំងគ្រឿងញៀន ជាមួយនឹងមេធាវីការពារក្តីរបស់ខ្លួន ដើម្បីចូលខ្លួនបំភ្លឺពាក់ព័ន្ធនឹងរឿងលុយចំនួន ១.៩ លាន បាតដែលលោក Benz Racing ជាស្វាមីបានផ្ទេរចូលទៅក្នុងបញ្ជីធនាគាររបស់នាង។

ក្រោយពេលចូលខ្លួនបំភ្លឺក្នុងរឿងនេះអស់រយៈពេល ប្រមាណជា៣ម៉ោង ទើបតារាស្រីនាង Pat Napapa បានចេញមកខាងក្រៅវិញជាមួយទឹកមុខញញឹម ដូចជាគ្មានអ្វីកើតឡើងសោះ។ នាងគឺនៅតែញញឹម ទោះរឿងក្តីរបស់ខ្លួន នៅតែបន្តអូសបន្លាយ មិនចេះចប់ មិនចេះហើយក៏ដោយ។

ទន្ទឹមនឹងនេះ នាងក៏បានផ្តល់បទសម្ភាសន៍ឱ្យអ្នកកាសែតនៅក្នុងស្រុកថា លុយទាំងនេះ Benz Racing ជាស្វាមីនាងបានផ្ញើមកឱ្យក្នុងឋានៈជាភរិយាប៉ុណ្ណោះ។

ចំណែកឯការសង្ស័យរបស់ប៉ូលិសយ៉ាងណាទៀតនោះ ទៅលើលុយដែលស្វាមីនាងបានផ្ញើមក ទុកឱ្យខាងប៉ូលិសជាអ្នកដោះស្រាយបន្ត។ 

គួរឱ្យដឹងដែរថា កាលពីកំឡុងខែមីនាកន្លងទៅ លោក Benz Racing ត្រូវបានប៉ូលិសសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងរឿងក្តីជួញដូរគ្រឿងញៀន ហើយសង្ស័យថាលុយ​និងទ្រព្យសម្បត្តិដែល Benz Racing មានសព្វថ្ងៃ គឺបានមកពីការជួញដូរ ទាំងនេះ ដែលសុទ្ធតែជាលុយកខ្វក់៕

នាង Pat Napapa និងមេធាវីការពារក្តីរបស់ខ្លួន
នាង Pat Napapa និងលោក Benz Racing ជាស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]