ជប៉ុន៖ សព្វថ្ងៃនេះ ការតុបតែងមុខ ពិតជាសំខាន់បំផុត សម្រាប់នារីៗ ដែលមិនអាចខ្វះបាន ព្រោះថា អាចប្រែសម្រស់របស់ខ្លួន ឲ្យរឹតតែស្រស់ស្អាតជាងមុន។

ប៉ុន្តែសម្រាប់ថ្ងៃនេះ ប្រិយមិត្តនឹងមានការភ្ញាក់ផ្អើល ពេលបានឃើញពីភាពខុសគ្នា របស់នារីម្នាក់ ដែលរូបនាង ពិតជាមានការប៉ិនប្រសប់ ក្នុងការផាត់មុខរបស់ខ្លួន ឲ្យក្លាយជាស្រីស្អាតខ្លាំង ក្នុងមួយពព្រិចភ្នែក។

បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា នារីរូបនេះ មានឈ្មោះ Ruki ដែលនាងបានប្រែសម្រស់ខ្លួន ពីមុខចាស់ ភ្នែកតូចៗ មកក្លាយជា នារីវ័យក្មេង តូចច្រឡឹង ត្របកភ្នែក២ជាន់ ទម្រង់មុខជាអក្សរV ។

ក្នុងនោះដែរ អ្នកលេងបណ្តាញសង្គមភាគច្រើន ពិតជាកោតសរសើរ ពីស្នាដៃ នៃការតុបតែងមុខរបស់នាងណាស់ ដែលអាចផ្លាស់ប្តូរសម្រស់ ក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ ដោយមិនចាំបាច់កែសម្ផស្ស៕

បើមិនជឿថា ស្នាដៃនៃការតុបតែង របស់ Ruki អាចផ្លាស់ប្តូរសម្រស់របស់នាង ខ្លាំងប៉ុណ្ណា តោះមើលរូបថតខាងក្រោមទាំងអស់គ្នា៖

ខាងឆ្វេង ជារូបមិនទាន់ផាត់មុខ និងខាងស្តាំ ជារូបផាត់មុខរួច
ពេលកំពុងតុបតែងមុខ
ក្រោយពេលតុបតែងមុខរួច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]