អឺរ៉ុប៖ ការប្រកួតជើងទី២ វគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់ UEFA Europa League រវាងក្រុម Manchester United និងក្រុម Anderlecht បានបញ្ចប់ទៅដោយលទ្ធផល ២-១ (សរុប៖ ៣-២) ។

ចាប់ផ្តើមការប្រកួតភ្លាម ក្រុមម្ចាស់ផ្ទះបានព្យាយាមសម្រុកភ្លាមៗតែម្តង ក្នុងនោះកីឡាករ Mkhitaryan បានរកគ្រាប់បាល់បើកឆាកជូនលោក Jose Mourinho ក្រោយពីទទួលបាល់ពី Rashford ក្នុងនាទី៩។ លុះដល់នាទី ៣២ កីឡាករ Hanni បានស៊ុតបញ្ចូលទីដែលជាគ្រាប់បាល់ក្រៅដីដ៏សំខាន់មួយសម្រាប់ក្រុមភ្ញៀវ ធើ្វឲ្យចប់ការប្រកួតតង់ទី១ ក្រុមទាំងពីរមានលទ្ធផល ១-១។ 

មិនមានគ្រាប់បាល់ណាបានកើតឡើងឡើយនៅតង់ទី២ ប៉ុន្តែយើងសង្កេតឃើញថាក្រុមបិសាចក្រហមនៅតែបន្តសម្រុកដូចនៅតង់ទី១ ដដែល។ ខ្សែប្រយុទ្ធឆ្នើម Zlatan Ibrahimovic រងរបួសនៅនាទី ៩០+  រួចរូបគេត្រូវជំនួសវិញ ដោយកីឡារក Anthony Martial។

ចូលដល់តង់ទី២នៃវគ្គបន្ថែមម៉ោង១៥នាទី ២ដង ក្នុងនាទី១០៧ ខែ្សប្រយុទ្ធវ័យក្មេង Marcus Rashford បានរកគ្រាប់បាល់១គ្រាប់ ដែលជាគ្រាប់បាល់ជ័យជំនះ ដែលអាចនាំក្រុមបិសាចក្រហមទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Europa League។ ក្រុមដែលកំពុងរងចាំពួកគេរួមមាន៖ Celta Vigo, Ajax និង Lyon៕

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]