(ភ្នំពេញ)៖ ជាថ្មីម្តងទៀត តារាសម្តែងរូបសង្ហាលោក អ៊ឹម ជីវ៉ា បានធ្វើការរិះគន់ខ្លាំងៗ លើតារាសិល្បៈក្នុងទ្រនំជាមួយគ្នា ដែលហាក់គ្មានទឹកចិត្ត ក្នុងសកម្មភាពមនុស្សធម៌សាមគ្គីគ្នា ជួយដល់សិល្បករ-សិល្បការិនី រួមអាជីព ដែលជួបបញ្ហាខ្វះខាត មានជំងឺ ឬអ្នកដែលស្លាប់ជាដើមនោះ។

លោក អ៊ឹម ជីវ៉ា បានបញ្ចេញទស្សនៈរបស់ខ្លួនថា «សិល្បៈអើយសិល្បៈ ហេតុអីមិនសូវចេះសាមគ្គីគ្នា សូមសិល្បករល្បីៗ ដែលមានចំណូលខ្ពស់ និងមធ្យម មេត្តាជួយដល់សិល្បករ ដែលកំពុងមានជំងឺ និងខ្វះខាតផង។ បើនិយាយពីសិល្បករល្បីៗ ក្នុងប្រទេសវិញមានប្រមាណជាង១០០០នាក់ គឺបូកទាំងតារាចម្រៀង សម្តែង តារាកំប្លែង តារាបង្ហាញម៉ូត និងពិធីករ.ល. នេះមិនបូកបញ្ចូលតារាថ្មីៗ មិនទាន់ល្បី និងផ្នែកផ្សេងផង!»

លោក អ៊ឹម ជីវ៉ា បានបន្តថា «បើសិនជាតារា ដែលមានចំណូលខ្ពស់ និងមធ្យមចែករំលែកតែ១ដុល្លារក្នុងម្នាក់ ក៏អាចជួយដោះស្រាយជូនសិល្បករ ដែលខ្វះខាត និងមានជំងឺបានមួយកម្រិតដែរ តែខ្ញុំឆ្ងល់ណាស់ ហេតុអីពេលមានអ្នកសិល្បៈឈឺ ឬស្លាប់ ស្រាប់តែបាត់មុខសិល្បៈអស់រលីង ចំណែកអ្នកដែលធ្លាប់ជួយ គឺនៅតែជួយ រីឯអ្នកអត់ចិត្តនៅតែអត់ចិត្ត ត្រង់ចំណុចនេះហើយ ដែលធ្វើឲ្យទស្សនិកជនអ្នកគាំទ្រ គាត់មិនសូវសប្បាយចិត្ត ដោយសារតែអ្នកសិល្បៈគ្នាឯង មិនសូវចេះជួយគ្នាក្នុងគ្រាមានអាសន្ន នេះឯង»

«ខ្ញុំមិនចង់និយាយអីវែងឆ្ងាយទៀតទេ កុំឲ្យបុគ្គលសិល្បៈខ្លះ ដែលពូកែ ចេះនិយាយតែមិនចេះធ្វើ គាត់ទើសចិត្ត។ ចុងក្រោយសូមសំណូមពរដល់សិល្បករទាំងអស់ មេត្តាជួយដល់ប្រពន្ធ លោក រិន សាវ៉េត ឬសិល្បករចាស់ៗ ដែលមានជំងឺផង ទោះបីម្នាក់ ១ដុល្លារ ក៏ជាទឹកចិត្តដែរ បើខ្ញុំសរសេនេះប៉ះពាល់ដល់អារម្មណ៍ អ្នកសិល្បៈខ្លះសូមមេត្តាអភ័យទោស ទុកជាមុន!»។ នេះ ជាសម្ដី លោក អ៊ឹម ជីវ៉ា បញ្ជាក់បន្ថែម៕

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វណ្ណីកា(May Be)