អ្នកវិទ្យាសាស្រ្ត និងអ្នកជំនាញខាងមើលចិត្តមនុស្សតាមផ្ទៃមុខ បានលើកឡើងថា បបូរមាត់មនុស្ស គឺជាចំណុចទាក់ទាញបំផុត ព្រមទាំងជាកន្លែងកំណត់ពីបុគ្គលិកល្ខណៈរបស់មនុស្សផងដែរ។

ចង់ដឹងយ៉ាងណានោះ សូមអ្នកពិនិត្យទម្រង់បបូរមាត់របស់អ្នក រួចតាមដានការបកស្រាយដូចខាងក្រោម៖

១. បបូរមាត់ក្រាស់ ទាំងលើទាំងក្រោម 

អ្នកដែលមានបបូរមាត់ក្រាស់ មានជំនាញពូកែខាងថែទាំគេ។ ពួកគេជាមនុស្ស មានសភាវគតិ និងសីលធម៌ល្អពីកំណើត និងចូលចិត្តការពារអ្នកដទៃ។ ទោះបីជាស្ថានភាពលំបាកប៉ុណ្ណាក៏ដោយ ពួកគេខ្វល់ខ្វាយពីអ្នកដទៃមុនខ្លួនឯងជានិច្ច។

២. បបូរមាត់ខាងលើ ក្រាស់ជាងខាងក្រោម 

អ្នកមានបបូរមាត់បែបនេះ ភាគច្រើនជាមនុស្ស ពូកែខាងចូលតួ ដូចតារាសម្តែង (Drama queen)។ ពួកគេជាមនុស្ស ងាយប៉ះអារម្មណ៍ មានមន្តស្នេហ៍ និងចូលចិត្ត ធ្វើយ៉ាងណា ឲ្យអ្នកដទៃចាប់អារម្មន៍មកលើខ្លួនជានិច្ច និយាយរួម គឺពួកគេចូលចិត្តភាពលេចធ្លោ។ មិនតែប៉ុណ្ណោះ ពួកគេជាមនុស្សពូកែកំប្លែងផងដែរ។

៣. បបូរមាត់ខាងក្រោម ក្រាស់ជាងខាងលើ 

និយាយឲ្យត្រង់ចុះ អ្នកមានបបូរមាត់បែបនេះ មិនចូលចិត្តធ្វើការក្នុងអូហ្វីស ស្ងាត់ៗ ដដែលៗនោះទេ។ ពួកគេជាមនុស្សដែលចូលចិត្តភាពសប្បាយ មានជីវិតក្នុងរបៀបរស់នៅរស់រវើក ស្គាល់មនុស្សថ្មីៗជារៀងរាល់ថ្ងៃ និងចូលចិត្តធ្វើដំណើរទៅកន្លែងថ្មីៗជានិច្ច។ ពួកគេជាមនុស្ស ដែលចង់ដឹងចង់ឮ គេស្រលាញ់រាប់អានច្រើន និងស្រលាញ់ការផ្សងព្រេងថ្មីៗ។

៤. បបូរមាត់ធម្មតា 

អ្នកមានបបូរមាត់ទម្រង់ធម្មតា មិនក្រាស់មិនស្តើង ទាំងលើទាំងក្រោម ជាមនុស្សដែលហ៊ានប្រឈមនឹងឧបសគ្គ ចំពោះមុខគ្រប់បែបយ៉ាងទាំងអស់។ ភាពខ្លាំងរបស់ពួកគេ គឺពូកែខាងស្តាប់។ ពួកគេ ក៏ជាមនុស្សព្រមទទួលយកការរិះគន់ និងគោរពការផ្តល់យោបល់របស់អ្នកដទៃណាស់។ ពួកគេ ជាមនុស្សមិនងាយខឹងទេ ហើយក៏ចូលចិត្តសើចសប្បាយខ្លាំងដែរ។

៥. បបូរមាត់ស្តើង ទាំងលើទាំងក្រោម 

មនុស្សមានបបូរមាត់ស្តើង ភាគច្រើនជាមនុស្សឯកា ហើយពួកគេក៏ចូលចិត្តភាពឯកានេះដែរ។ ពួកគេជាមនុស្សពឹងផ្អែកលើខ្លួនឯង និងដោះស្រាយបញ្ហាខ្លួនឯងបានគ្រប់សព្វ។ បើនិយាយពីពេលដើរលេង គឺមិនចាំបាច់មានអ្នកមកជាមួយក៏បាន ទោះឆ្ងាយក៏ដោយ។ តែទោះជាយ៉ាងណា អ្នកក៏ជាមនុស្សចុះសម្រុងជាមួយក្រុមមនុស្សណាស់ដែរ ព្រមទាំងផ្តល់តម្លៃមនុស្សណាស់។

៦. គន្លាក់បបូរមាត់ស្រួចខ្លាំង 

អ្នកមានគន្លាក់បបូរមាត់ស្រួច ជាមនុស្សដែលពោរពេញ ដោយគំនិតច្នៃប្រឌិត ១០០%។ ពួកគេភាគច្រើនក្លាយជា វិចិត្រករ ឬតន្រ្តីករ ដ៏មានទេពកោសល្យ។ ពួកគេមានការចងចាំល្អ មិនថាឈ្មោះ ឬមុខនោះទេ គឺចាំទាំងអស់។ ពួកគែ ក៏ជាមនុស្សចុះចំណោមគេ ចេះរៀបចំផ្លូវជីវិត ដឹងថាខ្លួនឯងកំពុងធ្វើអ្វី និងខិតខំសម្រេចទាល់តែដល់គោលដៅ។

៧. គន្លាក់បបូរមាត់កោងមូល 

អ្នកមានគន្លាក់បបូរមាត់បែបនេះ ភាគច្រើនជាមនុស្សដែកមាន មេត្តាករុណា ប្រកាន់តូចធំ និងចិត្តល្អណាស់។ ថ្វីត្បិតតែ ពួកគេជាមនុស្សឧស្សាហ៍ខកចិត្តនឹងរឿងមិនគាប់ចិត្តជាច្រើនក្តី ក៏ពួកគេនៅតែរិះរកវិធី ជួយអ្នកត្រូវការជំនួយពីពួកគេជានិច្ច មិនថាក្នុងកាលៈទេសៈណាទេ។ ជាក់ស្តែង ពួកគេជាប្រភេទមនុស្សដែលពិភពលោកទាំងមូល ត្រូវការបំផុត។

៨. បបូរមាត់ គ្មានគន្លាក់ 

មនុស្សដែលមានបបូរមាត់បែបនេះ ជាមនុស្សទទួលខុសត្រូវ និងអាចជឿទុកចិត្តបានបំផុត លើលោកនេះ។ ពួកគេជាមនុស្ស មិនស្គាល់ពាក្យថា “មិនអាចទៅរួច” នោះទេ ដោយធ្វើយ៉ាងណា គឺសម្រេចតាមផែនការគ្រោងឲ្យទាន់ពេលវេលា។ ទោះបីជាបញ្ហាបែបណា ក៏អាចដោះស្រាយបានត្រឹមមួយពព្រិចភ្នែក។ ជាពិសេស មិត្តភក្តិនិងគ្រួសារអាចពឹងពាក់ពួកគេបាន ដោយមិនប្រកាន់ថា ក្នុងកាលៈទេសៈណានោះទេ។

៩. បបូរមាត់ក្រាស់ តែមានទំហំតូច 

អ្នកមានបបូរមាត់បែបនេះ ភាគច្រើន ញិកញ៉ក់ និងកាចខ្លាំង។ ពួកគេជាមនុស្ស ដែលគិតនិងខ្វល់ខ្វាយពីខ្លួនឯងខ្លាំង។ ជានិច្ចជាកាល ពួកគេជាមនុស្សដែលមានចិត្តមេត្តាករុណា និងលះបង់ច្រើន ដល់មិត្តភក្តិ និងអ្នកដទៃដែលមានបញ្ហា ប៉ុន្តែពេលខ្លះ ពួកគេក៏ជាមនុស្សអាត្មានិយមដែរ។

១០. បបូរមាត់ខាងលើ ស្តើងខ្លាំងជ្រុល 

អ្នកមានបបូរមាត់បែបនេះ មានលក្ខណៈសម្បត្តិ ជាអ្នកដឹកនាំពីកំណើតដ៏វិសេសវិសាល។ ពួកគេជាមនុស្ស ដែលមានជំនាញខាងបញ្ចុះបញ្ចូលអ្នកដទៃ និងដឹងពីវិធីយកឈ្នះចិត្តមនុស្សបានដោយងាយ។ មិនថាហេតុការណ៍បែបណា ក៏តែងទទួលបានជោគជ័យជានិច្ច។ ប៉ុន្តែពួកគេជាមនុស្សដែលលំបាកក្នុងការបង្កើតចំណងមនោសញ្ចេតនាស្នេហាបន្តិច៕

ប្រភព៖ Bright Side

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]